Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
ជារៀងរាល់ឆ្នាំសាលាបច្ចេកទេស ដុន បូស្កូ តែងតែរៀបចំធ្វើបុណ្យមួយនៅខែមិថុនាគឺបុណ្យកត្តញ្ញូ។
ការធ្វើបុណ្យនេះផងដែរគឺក្នុងគោលបំណងចង់អោយសិស្សានុសិស្សសំដែងនូវការដឹងគុណដល់មាតា
បិតា ដែលខំចិញ្ចឹមបីបាច់ថែរក្សា និង ទំនុកបំរុងក្នុងការរៀនសូត្រតាំងពីតូចរហូតដល់ធំ និង ដឹងគុណ
ដល់លោកគ្រូ អ្នកគ្រូ ដែលខំបង្ហាត់បង្រៀនវិជ្ជាដល់យើងជាសិស្សអស់ពីចិត្តពីថ្លើម។
នៅថ្ងៃទី ២១ ខែ មិថុនា ព្រឹកនេះសិស្សសាលាបច្ចេកទេស ដុន បូស្កូ ក៏កំពុងរៀបចំឆាកសំដែងតន្ត្រី និង កៅអីដើម្បីទទួលមាតា បិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ នៅឯសាលប្រជុំនៃសាលាបច្ចេកទេស ដុន បូស្កូ។ កម្មវិធីបុណ្យនឹងប្រារព្ធធ្វើនៅថ្ងៃ សុក្រ ទី ២២ ខែ មិថុនា វេលាម៉ោង ៧ព្រឹកដល់ម៉ោង ១១ថ្ងៃត្រង់។