នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ប្រទេសកូរ៉េខាងជើង បាននិយាយថា ការបាញ់ បង្ហោះគ្រាប់ មីស៊ីល ថែមទៀត រួមទំាងការចាប់ផ្តើម សាកល្បងនុយក្លេអ៊ែរ កម្រិតខ្ពស់ គឺចង់ សំដៅលើសត្រូវដ៏ មុតស្រួច របស់ខ្លួន គឺសហរដ្ឋរដ្ឋអាមេរិកផ្ទាល់តែម្តង។
គណៈកម្មាធិការការពារជាតិ កូរ៉េខាងជើង បានរិះគន់លើដំណោះស្រាយ ដែលបានអនុម័ត ដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពី ថ្ងៃអង្គារ ក្នុងការថ្កោលទោស កូរ៉េខាងជើងនូវការបាញ់បង្ហោះផ្កាយរណបកាលពីពេលថ្មីៗនេះ។
នៅក្នុង សេចក្តីថ្លែងនោះ បានបញ្ជាក់ថា «យើងមិនលាក់នោះទេចំពោះការបាញ់បង្ហោះ ផ្កាយរណបផេ្សងៗ ពីគ្នា ទំាងមីស៊ីលរយៈចម្ងាយឆ្ងាយ នឹងត្រូវចាប់ផ្តើមឡើង រួមទំាង ការសាកល្បងនុយក្លេអ៊ែរនុយក្លេអ៊ែរ កម្រិត ខ្ពស់ ដែលនឹងត្រូវចាប់ផ្តើមនៅតំណាក់កាល បន្ទាប់នេះ ដើម្បីប្រឆំាងនឹងអាមេរិក ដែលជាសត្រូវដ៏មុត ស្រួច របស់ប្រជាជនកូរ៉េ នឹងមិនមានកិច្ចចរចា ៦ភាគី រួមទំាងការ ចេញសេចក្តីថ្លែង ការណ៍ រួមនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះទៀតនោះទេ ខណៈដែល ក្រុមប្រឹក្សាសន្តិសុខ យូអិន កំពុង កាត់បន្ថយអនុភាពខ្លួនទៅជាអង្គការមួយដែលលំអៀង និងគ្មានតុល្យភាពផងដែរ»។
សេចក្តីថ្លែងការណ៍នោះបន្តថា «យើងនឹងចាត់វិធានការគ្រប់រូបភាពទំាងអស់ ដើម្បីអង្អាក់ នយោបាយរបស់ សត្រូវ ដែលបាញ់ឆ្ពោះមកលើកូរ៉េខាងជើង ដែលជាការស្វះស្វែងដោយ អាមេរិក និងកងកម្លំាងទុច្ចរិតផ្សេង ទៀត ក្រោមការដឹកនាំដោយអាមេរិក ដើម្បីការពារ បូរណភាពទឹកដី និងជាតិរបស់យើង»។
ពាក់ព័ន្ធនឹងការផ្ទុះកំហឹងរបស់ប្រទេសកូរ៉េខាងជើងគឺ បន្ទាប់ពីក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ប្រទេស បាន អនុម័តកាលពីថ្ងៃអង្គារ លើ ដំណោះស្រាយលេខ ២០៨៧ ដែលតម្រូវឲ្យប្រទេសមួយនេះ ត្រូវ អនុវត្តន៍តាមគ្រប់ ដំណោះស្រាយទំាងអស់ ដែលបានអនុម័តដោយក្រុមប្រឹក្សា និងមិន អនុញាតសាកល្បងបច្ចេកទេស ការបាញ់បង្ហោះមីស៊ីល ណាមួយ នោះទេ។
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment