Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
ការដាក់ពាក្យចូលប្រលងនៅសាលាបច្ចេកដុន បូស្កូ ខេត្តព្រះសីហនុ ថ្ងៃចន្ទ័ ទី ១៣ សីហា​២០១២​មានសិស្សានុសិស្សជាច្រើនបានមកដាក់ពាក្យប្រលង ដើម្បីបានចូលរៀនទៅតាមជំនាញដែលខ្លួនពេញចិត្ត ព្រមទាំងមកជាមួយអាណាព្យាបាលរបស់គាត់ផងដែរ។


 
 
 

ដើម្បីបម្រើដល់វិស័យអប់រំ និង បំពេញសេចក្តីត្រូវការរបស់ប្អូនៗសិស្សានុសិស្សដែលទើបតែបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិឲ្យបានជ្រាបថា សាលាបច្ចេកទេស ដុន បូស្កូ​ ខេត្តព្រះសីហនុមានបើកបង្រៀនជំនាញជាច្រើនដូចជា ផ្នែកអគ្គីសនី​ ផ្នែកយន្តសាស្រ្តរថយន្ត ផ្នែកយន្តសាស្រ្តទូទៅ ផ្នែកលេខាធិការ និង ផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន ព្រមទាំងមានបើកបង្រៀន ផ្នែកសាលាសណ្ឋាគារផងដែរ ដែលមានជំនាញជាច្រើនដូចជា ជំនាញចុងភៅ ការិយាល័យជួរមុខ និង បដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ។
        ចាប់ផ្តើមចែកពាក្យ​ ដាក់ពាក្យ និង សម្ភាសន៍នៅថ្ងៃទី១៣ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ និងធ្វើការប្រលងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ចេញលទ្ធផលថ្ងៃទី២៤ ឋែសីហា ឆ្នាំ២០១២។ ចំពោះសិស្សានុសិស្សដែលប្រលងជាប់ត្រូវបង់ថ្លៃសិក្សាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២។
       អាសយដ្ឋានទំនាក់ទំនងស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហានុ ខេត្តព្រះសីហានុ ទូរស័ព្ទលេខ ០៣៤ ៩៣៣ ៧៦៤ E-mail :albeiro24@gmail.com ​។
បញ្ជាក់សិស្សានុសិស្សត្រូវមកជាមួយអាណាព្យាបាល និង ភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសិស្ស សៀវភៅគ្រួសារ លិខិតបញ្ជាក់កំណើត និង រូបថត(៣៤)ចំនួន៥ សន្លឹក។
សិក្សានៅសាលាបច្ចេកទេស ដុន បូស្កូ ទទួលបានទាំងចំណេះ ជំនាញ និង សីលធម៌