Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
កាលពីថ្ងៃអង្គារ៍ ទី១៧ ខែ មករា ឆ្នាំ ២០១២ សិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មានឆ្នាំទី២ ចំនួន ១៧ នាក់(ប្រុស)និង លោកគ្រូម្នាក់ និង លោកឪពុក សំណាង​ បា​នធ្វើដំណើរទៅភ្នំពេញ ទៅទស្សនា ស្វែងយល់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា គឺនៅមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល(Dap News)។ នៅវេលាម៉ោង ៨:៣០ នាទី សិស្សផ្នែកទំនាក់ទំនងសង្គម និង​ សារព័ត៌មានឆ្នាំទី២ បានទៅទស្សនានៅមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដោយជួបជាមួយលោក  សយ សុភាព ជាអគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល។ លោក សយ សុភាព បានបង្ហាញ និង​ ធ្វើបទបង្ហាញដល់សិស្សផ្នែកទំនាក់ទំនងសង្គម និង សារព័ត៌មាន ឆ្នាំទី២ អំពីរបៀប ការយកព័ត៌មាន ការសរសេរព័ត៌មាន ការរចនាការសែត ទស្សនាវដ្ដី និង អាជីបជាអ្នកយកព័ត៌មាន របៀបសរសេររឿង ផលិតរឿងជាដើម។

0 comments: