កាលពីថ្ងៃចន្ទ ស្របពេលដែលមន្រ្តី តួកគីនិយាយថា ការវាយប្រហារ នៅតែបន្តកើតមាននៅ តាមព្រំដែន ក្រោយពេលដែល អគ្គលេខាធិការអង្គការ សហប្រជាជាតិ ចេញសេចក្តីព្រមាន ពីគ្រោះថ្នាក់នេះ បានតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ។
យោងតាមព័ត៌មានពីទូរទស្សន៍សិង្ហបុរី Channel News Asia បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៩ ខែតុលា ឆ្នាំ២០១២ នេះ ដោយលើកឡើងនូវ សម្តីរបស់លោក បាន គីមូនថា សង្គ្រាមដែល កំពុងតែផ្ទុះឡើងយ៉ាងក្តៅគគុក នៅ ប្រទេសស៊ីរី បានឈានចូលខែទី១៩ហើយ ដែលសង្គ្រាម នេះអាចនឹងរាលដាលទៅ ប្រទេសជិតខាងដូចជា តួកគី និងប្រទេស លីបង់ជាដើម។ ជាងនេះទៅទៀតលោក គីមូន ក៏បានអំពាវនាវឲ្យគ្រប់ភាគី ត្រូវបញ្ចប់សង្រ្គាម ប្រដាប់អាវុធ ក្រៅប្រទេសនេះ មិនថាភាគីណាជាអ្នកចាប់ផ្តើមមុននោះទេ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងជម្លោះដែលកំពុងអូសបន្លាយយ៉ាងរំារ៉ៃ នៅប្រទេសស៊ីរីនេះ គឺបានឈានដល់ ខែទី១៩ហើយ ស្របពេលដែលប្រទេសនេះ បានព្យាយាមធ្វើឲ្យ សង្គ្រាមរាល ដាល់ទៅប្រទេសជិតខាងខ្លួនពីរទៀត គឺតួកគី និងប្រទេស លីបង់ ដែលថ្ងៃដំបូងនៃការបាញ់ ផ្លោងពីស៊ីរី បានធ្វើឲ្យប្រជាជន តួកគីស្លាប់ ៥នាក់ ទៀតផង៕
Subscribe to:
Post Comments (Atom)
RSS Feed
Twitter
12:15 AM
តាំង ឈុនហេង
Posted in
0 comments:
Post a Comment