Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
យោង​តាម​ប្រពភ​ព័ត៌មាន​ចិន ​ស៊ិនហួ​ បាន​ឲ្យ​ដឹង​ថា​ ការ​​​ទទួល​ទាន​អាហារ​ណា​ដែល​ មិន​សូវសម្បូរ​ជាតិ​ខ្លាញ់​​ច្រើន​​ អាច​​​ជួយកាត់បន្ថយ​​រោគ​​ ដាច់សរសៃឈាម​ក្នុង​ខួរក្បាល​ បាន​មួយ​​កម្រិតតូច​។​
តាម​សិក្សាស្រាវ​ជ្រាវ​ បាន​​ឱ្យដឹងថា​ ពលរដ្ឋ​ដែល​ចូលចិត្ដ​ទទួលទាន​ ទឹក​ដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​​ទាប​​ ពួក​​គេ​​អាច​​​ទទួល​​បាន​ប្រយោជន៍​ យ៉ាង​ច្រើន ​ ដោយ​អាច​ជួយ​​កាត់ ​បន្ថយ​រោគ ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​​បាន​។ យោង​តាម​ការ​ធ្វើ​​ស្ថិតិ​បាន​ឲ្យដឹងថា​ ពលរដ្ឋ​ជិត​​ ៧៥,០០០នាក់​ ក្នុង​នោះ​មាន​ អាយុ​ចន្លោះ​ពី​ ៤៥ឆ្នាំ​ ទៅ​ ៨៣ឆ្នាំ ​ដែល​មិន​មាន​រោគ​បេះដូ​ង ​​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ និង​មហារីក​ឡើយ​ ដោយ​លទ្ធផល​ដែល​ ទទួល​បាន​ពី​ការ​ហូបចុកអាហារ ​និងភេសជ្ជៈ​ ដែល​មាន​ជាតិ​ខ្លាញ់​​ទាប​ ជា​ប្រចាំថ្ងៃ​។​
តួ​លេខ​បាន​បង្ហាញ​ឱ្យ​ដឹងថា​ ក្នុង​អំឡុង​​​ពេល​១០​ឆ្នាំ​មក​នេះ​ អ្នក​កើតរោគ​ ដាច់​សរសៃ​ឈាម​ បាន​កើន​ឡើង​ដល់​ ៤,០៨៩នាក់ ​ដែល​ក្នុង​នោះ​មាន​ស្ដ្រី​ ១,៦៨០នាក់ ​ និង​បុរស​ ២,៤០៩នាក់​ ។​
ហេតុ​ដូច្នេះ​ហើយ​ សូម​ប្រិយមិត្ត​បរិភោគ​អាហារ​ណា​ដែល​ មាន​ជាតិ​ខ្លាញ់​ទាប​ ជា​ពី​សេស​គឺ​ទឹក​ដោះ​​គោ​ឆៅ​។​

0 comments: