Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
ពេលរៀបការជាគូស្វាមីភរិយាហើយ គ្មាននរណាម្នាក់ដែលមិនចង់អោយ
ដំនើរជីវិតគ្រួសារថ្មីប្រព្រឹត្តទៅយ៉ាងមានសេចក្តីសុខ សិ្ថតស្ថេរអស់មួយជីវិតនោះទេ។ ប៉ុន្តែស្វាមីភរិយាខ្លះបានភ្លេចខ្លួនដោយគេភ្លេចគិតថាក្តីសុខដែលទទួលបានពីការក្បត់ចិត្តវាគ្រាន់តែក្តីសុខបណ្ដោះអាសន្នតែប៉ុននោះ។ ចំណែកឯក្តីទុក្ខនោះវានឹងស្ថិតនៅជាមួយគេអស់មួយជីវិតដូចជា ក្តីស្នេហ៍ដែលធ្លាប់ផ្អែមល្ហែមក្លាយជាល្វីងជូរចត់ កើតមានការឈ្លោះប្រកែកគ្នា មិនមានការយោគយល់គ្នា មិនទុកចិត្តគ្នា ហើយពិបាកនឹងល្អជាមួយគ្នាវិញណាស់។ បើសិនមានកូនអាចនឹងធ្វើអោយកូនមិនគោរពរាប់អានជាឪពុកឬជាម្ដាយ។


មូលហេតុដែលនាំអោយមានការក្បត់ចិត្ត


-មានអាយុខុសប្លែកគ្នាច្រើនហួសពេកដែលធ្វើអោយមានទស្សនៈ មានការយល់ឃើញខុសប្លែកគ្នាឬមិនចុះសម្រុងនឹងគ្នា។


-វប្បធម៌ផ្សេងគ្នា ជនជាតិផ្សេងគ្នា កាន់សាសនាផ្សេងគ្នាដែលជាហេតុធ្វើអោយសម្របខ្លួនរកគ្នាមិនបាន។


-ការមិនសមល្មមនឹងគ្នាទាក់ទងនឹងសេចក្តីត្រូវការខាងផ្លូវភេទ ដោយមិនមានអតុល្យភាពក្នុងការបំពេញសេចក្តីត្រូវការដល់គ្នា។


-ការមិនមានកូនសម្រាប់បន្តវង្សត្រកូលដែលធ្វើអោយខ្វះចំនងចងចិត្ត។


-មានបញ្ហាសេដ្ឋកិច្ចគ្រួសារ ចំណូលមិនគ្រប់គ្រាន់នឹងចំនាយ


-មូលដ្ឋានអារម្មណ៍មិនមានស្ថេរភាព ឆាប់ធុញទ្រាន់ ខ្វះការពិនិត្យខ្លួនឯង


អាត្មានិយម ពេលមានបញ្ហាតែបន្ទោសអ្នកដទៃ។


-ភ្លាត់សតិ ដូចជាពេលកំពុងស្រវឹងសុរាឬភាគីណាមួយកំពុងមានចិត្តមិនប្រក្រតី។


-ជាមនុស្សមានចំនុចខ្សោយដែលបណ្ដាលមកពីគ្រួសារមានបញ្ហា ទើបត្រូរ


ការជំនួសនូវអ្វីដែលខ្លួនធ្លាប់ខ្វះពីមុនមក ហើយចង់បង្ហាញថា ខ្លួនលេចធ្លោជាងអ្នកដទៃ់ ដើម្បីបិទបាំងចំនុចខ្សោយរបស់ខ្លួន។


ទិសដៅការពារនិងដោះស្រាយបញ្ហាក្បត់ចិត្ត


-ការជ្រើសរើសគូគ្រងគួររំពឹងគិតដល់ភាពសមនឹងគ្នាលើផ្នែកផ្សេងៗ មានដូចជា វ័យ ទស្សនៈ កម្រិតវប្បធម៌ និងប្រវត្តិគ្រួសារដែលប្រហាក់ប្រហែលគ្នា។


-បើអាចធ្វើទៅបានគួជ្រើសយកសាសនានិងជនជាតិដូចគ្នាជៀសវាងការមិនចុះសម្រុង។


-ពេលមានបញ្ហាគួរជួបពិភាក្សាគ្នា ដូចជា បញ្ហាសម្របខ្លួនខាងផ្លូវភេទ បញ្ហាសុខភាពដើម្បីត្រៀមមានកូនតាមស្ថានភាពសមរម្យ។


-ពិនិត្យកំហុសឆ្គងនិងកង្វះខាតរបស់ខ្លួន មិនរឹងរូស មិនឆេវឆាវ កាត់បន្ថយការមិនទុកចិត្តគ្នា មិនគួរប្រកាន់ភ្ជាប់អ្វីមួយខ្លាំងពេកទេ។


-គួរយកចិត្តទុកដាក់លើខ្លួនឯងនិងគូគ្រងអោយបានច្រើន។


-គួរចេះសុំយោបល់ពីចាស់ទុំ​ ឬឪពុកម្តាយរបស់ភាគីនីមួយៗ។


ដូចនេះដើម្បីមិនអោយមានកើតបញ្ហក្បត់ចិត្ត គួរប្រមើលមើលខ្លួនឯងជាញឹកញយ ព្យាយាមយកចិត្តទុកដាក់នឹងគូគ្រងរបស់ខ្លួនអោយបានច្រើនឡើង ព្រមទាំងព្យាយាមដោះស្រាយផ្សេងៗ អោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើដំនើរជីវិតគ្រួសារថ្មីស្ថិតនៅសាន្តបានយូរអង្វែងតរៀងទៅ។

0 comments: