Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
ភ្នំពេញ ៖ អគ្គិភ័យមួយ បាន និងកំពុង ឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅភូមិចំរើន ផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅ វេលាម៉ោង ៤ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៣ នេះ ដែលតាមសេចក្ដីរាយ ការណ៍ជាជំហានដំបូង បានឱ្យដឹងថា អគ្គិភ័យមានទ្រង់ទ្រាយធំគួរសម ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចពន្លត់អគ្គិភ័យ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រម ទាំងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាន និងកំពុងជួយអន្ដរាគមន៍បាញ់ពន្លត់ ប៉ុន្ដែ មិនទាន់ដឹងពីមូលហេតុ ដែលនាំឱ្យ មានអគ្គិភ័យនេះនៅឡើយទេ ។



នៅ​ព្រឹក​ថ្ងៃទី ​០៧​ ខែមីនា ​ឆ្នាំ២០១៣​ នៅ​មជ្ឈមណ្ឌល​បណ្តោះ​បណ្តាល​វិជ្ជាជីវៈ​ ដុន ​បូស្កូ​ខេត្ត​កែប ​ដែល​សិត្ថ​នៅ​ភូមិ​ថ្មី​ សង្កាត់​កែប​ ខេត្តកែប​ បាន​ប្រារព្ធ​​ធ្វើ​​ពិធី​សម្ភោធ​​ដាក់​អោ​យ​​ប្រើ​ប្រាស់​​អគា​រ​​សិ​​ក្សា​​មួយ​ខ្នង​ដែល​មាន​បីជាន់​។​កម្ម​វីធី​នេះ​បាន​អញ្ចើញ​ចូល​រួម​ក្រោម​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្តម​ អ៊ឹម​ សិទ្ធី​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ លោក​ឪពុក​ ចន ​វីស័រ​ ប្រធាន​មូនិធិ​ដុន​ បូស្កូ​កម្ពុជា​ ឯក​ឧត្តម​ កែវ ​សិត្ថា​ អភិបាល​ខេត្ត​កំពត​ លោក​អភិបាល​ អូលីវយ៉េ​ អភិបាល​​ព្រះសហគមន៍​​កាតូលិក​​ប្រចាំ​ភូមិ​ភាគ​ភ្នំពេញ​ លោក​ឪពុក​ សំណាង ​នាយក​មជ្ឈមណ្ឌល​បណ្តោះ​បណ្តាល​វិជ្ជាជីវៈ​ ដុន​ បូស្កូ​​ខេត្តកែប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបច្ចេកទេសដុន បូស្កូក្រុងព្រះសីហនុ និង ខេត្ត​កែប​​​​ និង​ លោកគ្រូ​ អ្នកគ្រូ​ សិស្សា​នុសិស្ស​ពី​វីទ្យា​ល័យ​ហ៊ុនសែន​ចំការដូង​ និង​ វិទ្យាល័យ​​ប៊ុនរ៉ានី​​ហ៊ុនសែន​ចរិយាវង់​ចូលរួម​ផងដែរ​។​កម្មវិធី​សម្ភោធ​អគារ​ដាក់​អោយ​ប្រើប្រាស់​នេះ​ចាប់​ផ្តើម​ពីម៉ោង​ ៨​ព្រឹក​ដល់​ម៉ោង​១១ព្រឹក​។ ឯកឧត្តម​ អ៊ឹម ​សិទ្ធី​បាន​មាន​ប្រសាសន៍ថា​ វិស័យអប់រំជាវិស័យមួយ​​ដ៏​​សំខាន់​ដើម្បីបង្កើតអោយមានធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ហើយ​សាលា​បច្ចេកទេស ដុន បូស្កូក៏បានចូលរួមចំណែកកសាងធនធានមនុស្សផ្នែកបច្ចេកទេស និង ជំនាញ​​​​​ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តទៀតថា សព្វ​ថ្ងៃ​ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះគឺយើងក៏ត្រូវការអ្នកជំនាញ អ្នកបច្ចេកទេស ហើយឯកឧត្តមបានកត់សំគាល់ទៀតថា សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីបច្ចេកដុន បូស្កូ​​​​ សុទ្ធតែទទួលបានការងារធ្វើស្របតាមជំនាញរបស់ខ្លួន។




នៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែមករា ឆ្នាំ ២០១៣ សាលាបច្ចេកទេស ដុន បូស្កូ ខេត្ត​ព្រះសីហនុ​ដែល​ស្ថិត​​នៅភូមិ ៥ មណ្ឌល ៤ ខណ្ឌមិត្តភាព បានរៀបចំកម្មវិធីបុណ្យមួយគឺ បុណ្យ​កីឡា​ពណ៌​ដែល​ចាប់​​ផ្តើមពីម៉ោង ៧‍‍:៣០ នាទីដល់ម៉ោង ៣រសៀល។កម្មវិធីបុណ្យនេះដែរមានការរួមពីសិស្សានុសិស្សដែរជាក្រុមពណ៌​ លោកគ្រូ អ្នកគ្រូ លោកពុកអធិការ និងលោកពុកនាយក។ យោងតាមប្រសាសន៍របស់លោកឪពុក យូជីន​ ជានាយកសាលាបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាសាបច្ចេកទេស ដុន បូស្កូ តែង​តែ​រៀប​ចំ​ធ្វើ​បុណ្យកីឡាពណ៌នេះឡើងនៅថ្ងៃទី ៣១ ខែ មករា ដើម្បីរំលឹកដល់គុណូបក្ការៈលោកឪពុក បូស្កូ ដែល​លោក​ជា​បូជាចារ្យ​មួយ​រូប​ដែល​ខំ​លះបង់​កំលាំង​កាយចិត្ត​ជួយ​ដល់​យុវជន​ក្រីក្រ​អោយ​មាន​ការងារ​ធ្វើ​ និងក្នុងគោលបំណងអោយពួកគេរួចផុតពីអំពើបាប និង​ដើម្បី​អោយ​យុវជន​ចូលរួម​លេង​កីឡា​គ្រប់ៗ​គ្នា​។ ហើយសកម្មភាពនៃពិធីបុណ្យនេះមានដូចជា ជួបជុំគ្នាដង្ហែរជាក្បួន ឆ្ពោះ​ទៅ​កាន់​វេទិការ​ប្រកួត​កីឡា​ដោយ​មាន​វាយស្គរអម​ បន្ទាប់​មក​គោរព​ទង់ជាតិ​ អាន​ធម៌​អធិដ្ឋាន​លោក​ឪពុក​បូស្កូ​ ​ថ្វាយ​គ្រឿងតង្វាយ មានបាច់ផ្កា ផ្លែឈើ សម្ភារៈកីឡា សម្ភារៈរោងជាង ឧបករណ៍សិក្សា បន្ទាប់​មកលោកឪពុកចន​ វីសឺរ ​ប្រកាស​បើកកម្មវិធី ​ដែល​មាន​ការប្រកួត​កីឡា​បាល់ទាត់​ បាល់​ទះ​ បាល់បោះ​ លោតចំងាយ​ លោតកំពស់់​ ចោលដុំដែក ​រត់ចំងាយ​ រត់បណ្តាក់​ ដើរលើខ្សែរពួ​ និង​ ការ​រាំ​កម្សាន្ត​ផងដែរ។​ ហើយ​អត្ថន័យរបស់ពណ៌នីមួយៗ មានអត្ថន័យដូចតទៅនេះ​ ៖ ក្រហម​ ៖​ដំណាង​អោយ​ភាព​មុះមុតនិងភាពក្លាហានដែល​ស្តែងអោយឃើញថាយុវជនរបស់លោកពុកយូហាន បូស្កូ ​គឺ​មានចិត្តក្លាហាន មុះមុត​ជំនះរាល់ឧបសគ្គរាល់ការលំបាកតស៊ូក្នុងការរៀនសូត្រ ការគោរពវិន័យ ក៍ដូចជាការប្រកបរបរចិញ្ចិតជីវិតពេលបច្ចុប្បន្ននិងអនាគត។ ពណ៌ខៀវ៖ តំណាង​អោយ​ភាព​មាន​បារមី​ ភាព​មានអំណាច ​ភាព​មាន​មហិទ្ធិរិទ្ធ​និង​ភាព​ខ្លាំងខ្លា​គឺ​សបញ្ជាក់ថា​យុវជន​ដុនបូស្គូ​គឺ​ជា​យុវជន​មានភាពរ៉ឹងប៉ឹង ខ្លាំងខ្លា ផ្នែករាងកាយសុខភាព និងផ្នែកបញ្ញាស្មារតី ជំនះ​និង​តស៊ូ​គ្រប់​ឧបសគ្គ​ក្នុងជីវិតនិងការរៀនសូត្រ ដោយទទួលបានភាពគោរពភាពកោតក្រែង ភាពសរសើរ និង​ភាព​មានកិ​ត្តយសពីសំណាក់ឪពុកម្តាយ ​គ្រូបារអាចារ្យ ញាតិ​មិត្ត​បងប្អូន​សង្គមមនុស្ស​និង​សង្គម​ការងារ​។ ​ពណ៌លឿង៖ តំណាងអោយភាពអមតៈ ភាពយូរអង្វែង និងភាពឋិតថេរជេរកាល គឺ​មាន​ន័យ​ថាយុវជន ដុនបូស្កូជាយុវជនបានឆ្លងកាត់ក្នុងការបណ្តុះបណ្តាល ការអប់រំផ្នែករាងកាយ ផ្នែក​បញ្ញា​ស្មារតីនិងជាយុវជនប្រកបដោយ វិន័យសិល្ប៍ធម៌ ចរិយាធម៌ គុណធម៌ ព្រម​ទាំង​ជាយុវជន​ដែល​មាន​នូវសម្មភាពទាំងទ្រឹស្តីនិងការអនុវត្តន៍។ ពណ៌ស៊ីជំពូ៖ តំណាង​អោយ​មិត្តភាព​ការរួបរួម​និង​​សាមគ្គីភាព នេះបញ្ជាក់អោយឃើញថាយុវជនដុនបូស្កូជាកំលាំស្នូល ផ្នែក​ធនធាន​មនុស្ស​ដ៏​សំខាន់​ក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍន៍ នូវសង្គមគ្រូសារ សង្គមមនុស្ស សង្គមជាតិ និង​ពិភព​លោក​​ទាំងមូល។ ចំនុចខាងលើនេះហើយជាចំនេះដឹងពិតៗតែងតែរមែងជាទ្រព្យសម្បត្តិអមតៈ យូអង្វែង ឋិតថេរជេរកាលប្រើច្រើនរមែងរីកចំរើនកើនឡើងជាដរាប។ តាមសំដីរបស់កញ្ញា រស់ សុភាព និស្សិតផ្នែកទំនាក់ទំនងសង្គមឆ្នាំទី២ បានឲ្យដឹងថា នាងមានអារម្មណ៏សប្បាយរីករាយណាស់ នូវពេលដែលសាលាបង្កើតកម្មវិធី កីឡា​ពណ៌​ នេះឡើងដើម្បីឲ្យយុវជន បញ្ចេញនូវសម្ថភាព ដើម្បី​ឲ្យ​ពួក​គេគេច​ផុត​ពី​គ្រឿង​​ញៀន។ សរុបសេចក្តីមកកម្មវិធីនេះធ្វើអោយសិស្សានុសិស្សមានភាពសាមគ្គីភាព​ ភាព​ក្លា​ហាន​ តស៊ូ មានវិន័៏យមានកាតព្វកិច្ច មានទំនួលខុសត្រូវ មានសីលធម៌ សុជីវធម៌ ចរិយា​ធម៌ គុណធម៌​ និងភាពជាបុគ្គលដែលមានសម្ថភាព និងបទពិសោធន៏។ ហើយលោកឪពុកយូជីន​បានបញ្ជាក់ទៀតថា លោក​សប្បាយ​រីករាយណាស់​ពេល​បាន​​​​ឃើញសិស្ស​ និសិ្សតចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលេងកីឡា ដោយ​គ្មាន​ការ​គុំ​គួន ព្រម​ទទួល​យក​ការ​ចាញ់​ ឈ្នះដោយសន្តិវិធី។ ហើយ​លទ្ធផល​នៃ​ការ​ប្រកួត​កីឡាគឺ ក្រុមពណ៌ស៊ីជំពូ ទទួលបានជ័យលាភី ចំនាត់ថ្នាក់លេខ ១ ក្រុម​ពណ៌​លឿង ​ទទួលបានជ័យលាភីលេខ ២ ក្រុមពណ៌ក្រហមទទួលបានជ័យលាភីលេខ ៣ និងក្រុមពណ៌ខៀវទទួលបានជ័យលាភីលេខ ៤។










នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ប្រទេសកូរ៉េខាងជើង បាននិយាយថា ការបាញ់ បង្ហោះគ្រាប់ មីស៊ីល ថែមទៀត រួមទំាងការចាប់ផ្តើម សាកល្បងនុយក្លេអ៊ែរ កម្រិតខ្ពស់ គឺចង់ សំដៅលើសត្រូវដ៏ មុតស្រួច របស់ខ្លួន គឺសហរដ្ឋរដ្ឋអាមេរិកផ្ទាល់តែម្តង។ គណៈកម្មាធិការការពារជាតិ កូរ៉េខាងជើង បានរិះគន់លើដំណោះស្រាយ ដែលបានអនុម័ត ដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពី ថ្ងៃអង្គារ ក្នុងការថ្កោលទោស កូរ៉េខាងជើងនូវការបាញ់បង្ហោះផ្កាយរណបកាលពីពេលថ្មីៗនេះ។ នៅក្នុង សេចក្តីថ្លែងនោះ បានបញ្ជាក់ថា «យើងមិនលាក់នោះទេចំពោះការបាញ់បង្ហោះ ផ្កាយរណបផេ្សងៗ ពីគ្នា ទំាងមីស៊ីលរយៈចម្ងាយឆ្ងាយ នឹងត្រូវចាប់ផ្តើមឡើង រួមទំាង ការសាកល្បងនុយក្លេអ៊ែរនុយក្លេអ៊ែរ កម្រិត ខ្ពស់ ដែលនឹងត្រូវចាប់ផ្តើមនៅតំណាក់កាល បន្ទាប់នេះ ដើម្បីប្រឆំាងនឹងអាមេរិក ដែលជាសត្រូវដ៏មុត ស្រួច របស់ប្រជាជនកូរ៉េ​​ នឹងមិនមានកិច្ចចរចា ៦ភាគី រួមទំាងការ ចេញសេចក្តីថ្លែង ការណ៍ រួមនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះទៀតនោះទេ ខណៈដែល ក្រុមប្រឹក្សាសន្តិសុខ យូអិន កំពុង កាត់បន្ថយអនុភាពខ្លួនទៅជាអង្គការមួយដែលលំអៀង និងគ្មានតុល្យភាពផងដែរ»។ សេចក្តីថ្លែងការណ៍នោះបន្តថា «យើងនឹងចាត់វិធានការគ្រប់រូបភាពទំាងអស់ ដើម្បីអង្អាក់ នយោបាយរបស់ សត្រូវ ដែលបាញ់ឆ្ពោះមកលើកូរ៉េខាងជើង ដែលជាការស្វះស្វែងដោយ អាមេរិក និងកងកម្លំាងទុច្ចរិតផ្សេង ទៀត ក្រោមការដឹកនាំដោយអាមេរិក ដើម្បីការពារ បូរណភាពទឹកដី និងជាតិរបស់យើង»។ ពាក់ព័ន្ធនឹងការផ្ទុះកំហឹងរបស់ប្រទេសកូរ៉េខាងជើងគឺ បន្ទាប់ពីក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ប្រទេស បាន អនុម័តកាលពីថ្ងៃអង្គារ លើ ដំណោះស្រាយលេខ ២០៨៧ ដែលតម្រូវឲ្យប្រទេសមួយនេះ ត្រូវ អនុវត្តន៍តាមគ្រប់ ដំណោះស្រាយទំាងអស់ ដែលបានអនុម័តដោយក្រុមប្រឹក្សា និងមិន អនុញាតសាកល្បងបច្ចេកទេស ការបាញ់បង្ហោះមីស៊ីល ណាមួយ នោះទេ។
នៅ​​ថ្ងៃ​​ទី​​១០​​ និង​​​ ១១​ ​ខែ​ ​មករា ​ឆ្នាំ​​​២០១៣​ មជ្ឈម​ណ្ឌល​​បណ្តាល​​វិជ្ជា​​ជីវៈ​ ​ដុន​ ​បូស្កូ​​ខេត្ត​​កែប​​បាន​​រៀប​​ចំ​​ធ្វើ​​សិក្ខា​​សាលា​​មួយ​​ស្តី​​អំពី​​វិជ្ជា​​ជីវៈ​​អ្នក​​សារព័ត៌មាន​​។​​សិក្ខា​​សា​​លា​​​​នេះ​​ មាន​​កា​រ​​ចូល​រួម​​ពី​​លោក​​​ ឃួន​​ ណារីម​​​ ជា​​អ្នក​​ការ​សែត​​មក​ពី​​ ខេម​បូឌា​​ ដេលី​លោក​​ឪពុក​​សំណាង​​ ជា​​ Don ​​Bosco ​​Cambodia​ ​Communicator​ ​ លោក​​​ Dr.​ ​Charles​ Schwietert​​ ជា​​អ្នក​​ការ​សែត​​មក​​ពី​​ប្រទេស​ ​ហូឡង់​​ អ្នកស្រី​ ​Maria​ ​Diaz​ ​Ruiz​ ​ជា​​អ្នក​​ Radio​​​​​​​ online​​ ​Expert​​ និង​​ សិស្សា​​នុសិស្ស​​ផ្នែក​​ទំនាក់​​ទំនង​​សង្គម​​​នៃ​​​សាលា​​​បច្ចេក​​ទេស​​ ដុន​​ បូស្កូ​​ក្រុង​​ព្រះ​សីហនុ​​ និង​​​ សិស្សា​​​នុ​សិស្ស​​​ផ្នែក​​​ទំនាក់​​ទំនង​​សង្គម​​នៃ​​មជ្ឈម​​ណ្ឌល​​​បណ្តាល​​វិជ្ជា​​ជីវៈ​ ​ដុន​​ បូស្កូ​​ខេត្ត​​កែប​​។​ ​ក្នុង​​ការ​​ធ្វើ​​សិក្ខា​​សាលា​នេះ​​ វាគ្មិន​បាន​ចែក​​​​​​​​​រំ​លែក​នូវ​បទ​​ពិសោធ​ដែល​ពួក​គាត់​ធ្លាប់​ជួប​ប្រទះ​នៅ​ពេល​កំពុង​យក​ព័ត៌មាន​ ព្រ​ម​​​ទាំង​មាន​ការ​ចូល​រួម​ចោទ​សួរ​សំនួរ​ពី​សិស្សា​នុសិស្ស​ទៅ​វាគ្មិន​ ហើយ​បន្ទាប់​ពី​ ​​ប​ញ្ច​​ប់​​​​​​​​សិក្ខា​សាលា​ នៅរាត្រីថ្ងៃទី១១ខែមករា ឆ្នាំ២០១៣​ វេលាម៉ោង ២០‍:០០នាទី​​ វាគ្មិនបានប្រគល់វិញ្ញាប័ណ្ណប័ត្របញ្ជាក់ការសិក្សាដល់សិស្សានុសិស្សគ្រប់រូប។

អាយ៉ៃកំប្លែង ព្រហ្ម ម៉ាញ

ថានៅលើឪ

តម្រូវការក្រពះ

គាត់ខ្លាចតែគាត់ក្លាហាន

ក្បួនដង្ហែរព្រះបរមសពរបស់សម្តេចព្រះនរោត្តម សីហនុ

ប្រវិត្តសាស្រ្តខ្មែរសម័យបូរាណ

ការរំរលឹកពីប្រវត្តិខ្មែរក្រហម

រឿងក្តីខ្មែរក្រហមនៅកម្ពុជា

ការសម្លាប់មហាជនកម្ពុជា

ខ្មែរក្រហមកុម្មុនីស្ត ថ្ងៃ ១៧ មេសា ១៩៧៥ ភាគ ៥

ភ្នំពេញទីក្រុងខ្មោច

កម្ពុជាប្រជាធិបតេយ្យ

សំណុំរឿង០០២-នួនជា១៣ធ្នូ២០១១-វគ្គ២
យោង​តាម​ប្រពភ​ព័ត៌មាន​ចិន ​ស៊ិនហួ​ បាន​ឲ្យ​ដឹង​ថា​ ការ​​​ទទួល​ទាន​អាហារ​ណា​ដែល​ មិន​សូវសម្បូរ​ជាតិ​ខ្លាញ់​​ច្រើន​​ អាច​​​ជួយកាត់បន្ថយ​​រោគ​​ ដាច់សរសៃឈាម​ក្នុង​ខួរក្បាល​ បាន​មួយ​​កម្រិតតូច​។​
តាម​សិក្សាស្រាវ​ជ្រាវ​ បាន​​ឱ្យដឹងថា​ ពលរដ្ឋ​ដែល​ចូលចិត្ដ​ទទួលទាន​ ទឹក​ដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​​ទាប​​ ពួក​​គេ​​អាច​​​ទទួល​​បាន​ប្រយោជន៍​ យ៉ាង​ច្រើន ​ ដោយ​អាច​ជួយ​​កាត់ ​បន្ថយ​រោគ ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​​បាន​។ យោង​តាម​ការ​ធ្វើ​​ស្ថិតិ​បាន​ឲ្យដឹងថា​ ពលរដ្ឋ​ជិត​​ ៧៥,០០០នាក់​ ក្នុង​នោះ​មាន​ អាយុ​ចន្លោះ​ពី​ ៤៥ឆ្នាំ​ ទៅ​ ៨៣ឆ្នាំ ​ដែល​មិន​មាន​រោគ​បេះដូ​ង ​​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ និង​មហារីក​ឡើយ​ ដោយ​លទ្ធផល​ដែល​ ទទួល​បាន​ពី​ការ​ហូបចុកអាហារ ​និងភេសជ្ជៈ​ ដែល​មាន​ជាតិ​ខ្លាញ់​​ទាប​ ជា​ប្រចាំថ្ងៃ​។​
តួ​លេខ​បាន​បង្ហាញ​ឱ្យ​ដឹងថា​ ក្នុង​អំឡុង​​​ពេល​១០​ឆ្នាំ​មក​នេះ​ អ្នក​កើតរោគ​ ដាច់​សរសៃ​ឈាម​ បាន​កើន​ឡើង​ដល់​ ៤,០៨៩នាក់ ​ដែល​ក្នុង​នោះ​មាន​ស្ដ្រី​ ១,៦៨០នាក់ ​ និង​បុរស​ ២,៤០៩នាក់​ ។​
ហេតុ​ដូច្នេះ​ហើយ​ សូម​ប្រិយមិត្ត​បរិភោគ​អាហារ​ណា​ដែល​ មាន​ជាតិ​ខ្លាញ់​ទាប​ ជា​ពី​សេស​គឺ​ទឹក​ដោះ​​គោ​ឆៅ​។​

ពីរ​​នាក់ប្តី​ប្រពន្ធ​បន្ទាប់​ពី​រៀបការ​រួច​ ប្តី​តែង​តែ​ចេញ​ទៅ​រកស៊ី​ នៅ​បរទេស​ ៣​ខែ​ទើប​មក​ផ្ទះ​ម្តង​។​
ថ្ងៃ​មួយ​ប្តី​ក៏​វិល​ត្រឡប់​មក​ផ្ទះវិញ​ បែក​គ្នា​យូរ​ខែ​ ពីរ​​នាក់​ប្តី​ប្រពន្ធ​បាន​រួមរ័ក្ស​គ្នា​អស់កម្លាំង ​ក៏​ដេក​លង់​លក់​លាយ​លំ​ទៅ​ដោយ​ សុ​បិន្ត​ផ្តេស​ផ្តាស់​រៀង​ៗ​ខ្លួន​។ ​ជួនយប់នោះមានភ្លៀងខ្យល់ខ្លាំងក៏បក់បង្អួចរបើក ប៉ះទង្គិចនឹងជញ្ចាំងបណ្តាលឲ្យប្តីភ្ញាក់ ក៏ច្រលំមាត់ថា “មិនស្រួលហើយប្តីអូនមកទាន់ហើយ”។
ប្រពន្ធក៏ច្រលំមាត់ថា “មិនអាចទេ គាត់ទៅរកស៊ីនៅបរទេស ៣ខែទើបមកផ្ទះម្តង”៕