Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
ស្រុកព្រៃកប្បាស គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ១០ របស់ខេត្តតាកែវ។ ស្រុកព្រៃកប្បាសស្ថិត
នៅប៉ែកឦសាននៃទីរួមខេត្តតាកែវ ហើយមានព្រំប្រទល់ខាងត្បូងជាប់ស្រុកអង្គរបុរី ខាងលិចជាប់
ស្រុកសំរោង ខាងជើងជាប់ស្រុកបាទី និងខាងកើតជាប់ស្រុកកោះធំនៃខេត្តកណ្ដាល។ ស្រុកព្រៃកប្បាសមានឃុំចំនួន ១១មានដូចជា ឃុំព្រៃកប្បាស ឃុំព្រៃល្វា ឃុំព្រៃផ្ដៅ ឃុំកំពែង ឃុំចំប៉ា ឃុំតាំងយ៉ាប ឃុំចារ ឃុំស្នោ ឃុំកំពង់រាប ឃុំបានកាម ឃុំពោរំចាក។ ក្នុងស្រុកនេះមានសាលារៀន វត្តអារាម និងផ្សារជាច្រើន និងមានមនុស្សម្នារស់នៅច្រើន អ្នកខ្លះគឺជាអ្នកចំនូលស្រុកមករស់នៅក្នុង
ស្រុកនេះ។ កាលពីដើមស្រុកអង្គរបុរី គឺជាផ្ទៃដីរបស់ស្រុកព្រៃកប្បសតែដោយសារតែធំពេក ទើបគេកាត់ជាពីរស្រុក។ ស្រុកព្រៃកប្បាសមានដីស្រែរាប់សិបហិចតាលាតសន្ធឹង ទាំងស្រែប្រាំង និង វស្សា។ នៅរដូវទឹកតំឡើង ទឹកបានឡើងលិចដីស្រែប្រាំងដែលបាននាំមកដីល្បប់ដែលមានជីជាតិសម្រាប់ធ្វើស្រែនៅរដូវទឹកសំរក។​
ការមានអារម្មណ៍ថា ងងុយគេង និង ស្ងាបនៅពេលម៉ោងធ្វើការ ពិតជាសកម្មភាព ដ៏រំខានខ្លាំង ណាស់។ មិនតែប៉ុណ្ណោះវាអាច ធ្វើឲ្យទទួលបរាជ័យ ក្នុងកិច្ចការរបស់អ្នក ពីព្រោះកាលណា អ្នកមាន អារម្មណ៍បែបនេះហើយ អ្នកមិនអាចផ្តោត អារម្មណ៍លើកិច្ចការដែល អ្នកត្រូវធ្វើនោះឡើយ។
ដូច្នេះអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីវិធីមួយ ចំនួនដើម្បីជៀសវាងការស្ងាប និង មានអារម្មណ៍ងងុយគេក្នុងម៉ោងធ្វើការ។
• ១ ការទទួលទានអាហារៈ ពោះទទេរគឺបញ្ហាចំបងដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង។ ដូច្នេះអ្នកគួរតែទទួលទានអាហារឲ្យបានឆ្អែតមុនពេលចូលធ្វើការ។
• ២ គេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ៈ នេះក៏ជាបញ្ហាសំខាន់បំផុតផងដែរ ដោយអ្នកគួរតែ គេងឲ្យបានគ្រប់៨ម៉ោង ជាប្រចាំ ទើបការទទួលទានដំណេករបស់អ្នកបានឆ្អែតល្អ។
• ៣ ទំពារស្ករកៅស៊ូ ឬ ញុំាចំណីកំដរមាត់ៈ ការធ្វើបែបនេះវាជួយឲ្យខួរក្បាលរបស់អ្នកធ្វើ សកម្មភាពបានល្អ។ ហើយប្រសិនបើអ្នកមានអារម្មណ៍ថាចង់ស្ងាប ចូរអ្នកដកដង្ហើមឲ្យវែងៗ។
• ៤ កុំគិតច្រើនពេកនៅពេលដែលអ្នកមានអារម្មណ៍ថាអស់កម្លាំងៈ នៅពេលដែលអ្នកធ្វើការ ហត់ខ្លាំងពេក វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាងងុយគេងបានដែរ។
តាមស្ថិតិនៅឆ្នាំ ១៩៧០ ប្រព័ន្ធផ្លូវនៅប្រទេសកម្ពុជា មានផ្លូវជាតិសំខាន់ៗ ចំនួន :
           ·          ផ្លូវជាតិលេខ​​​​​​ ១       ពីភ្នំពេញទៅបាវិត កាត់តាមអ្នកលឿង និង ខេត្តស្វាយរៀងមានប្រវែង ១៦៧ គឺឡូម៉ែត។
           ·          ផ្លូវជាតិលេខ​​​​​​ ២       ពីភ្នំពេញទៅភ្នំដិន កាត់តាម ក្រុងតាខ្មៅ និង ខេត្តតាកែវ មានប្រវែង ១៣៧ គឺឡូម៉ែត។
           ·          ផ្លូវជាតិលេខ​​​​​​ ៣      ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមខេត្តកំពត មានប្រវែង ២៦០ គឺឡូម៉ែត។
           ·          ផ្លូវជាតិលេខ ៤       ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ  មានប្រវែង ២៣២ គឺឡូម៉ែត។
           ·          ផ្លូវជាតិលេខ ៥       ពីភ្នំពេញទៅអូរជ្រៅ កាត់តាមខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ប្រវែង ៤០៨ គឺឡូម៉ែត។
           ·          ផ្លូវជាតិលេខ ៦       ព្រែកក្តាមទៅខេត្តបន្ទាយមានជ័យ កាត់តាមខេត្តកំកំពង់ធំ និង សៀមរាប ប្រវែង ៣៨៦ គឺឡូម៉ែត។
           ·          ផ្លូវជាតិលេខ ៦       ពីស្គុនទៅខេត្តស្ទឹងត្រែង កាត់តាមស្រុកស្នួល ប្រវែង ៥៤៣ គឺឡូម៉ែត។