Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
នៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែមករា ឆ្នាំ ២០១៣ សាលាបច្ចេកទេស ដុន បូស្កូ ខេត្ត​ព្រះសីហនុ​ដែល​ស្ថិត​​នៅភូមិ ៥ មណ្ឌល ៤ ខណ្ឌមិត្តភាព បានរៀបចំកម្មវិធីបុណ្យមួយគឺ បុណ្យ​កីឡា​ពណ៌​ដែល​ចាប់​​ផ្តើមពីម៉ោង ៧‍‍:៣០ នាទីដល់ម៉ោង ៣រសៀល។កម្មវិធីបុណ្យនេះដែរមានការរួមពីសិស្សានុសិស្សដែរជាក្រុមពណ៌​ លោកគ្រូ អ្នកគ្រូ លោកពុកអធិការ និងលោកពុកនាយក។ យោងតាមប្រសាសន៍របស់លោកឪពុក យូជីន​ ជានាយកសាលាបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាសាបច្ចេកទេស ដុន បូស្កូ តែង​តែ​រៀប​ចំ​ធ្វើ​បុណ្យកីឡាពណ៌នេះឡើងនៅថ្ងៃទី ៣១ ខែ មករា ដើម្បីរំលឹកដល់គុណូបក្ការៈលោកឪពុក បូស្កូ ដែល​លោក​ជា​បូជាចារ្យ​មួយ​រូប​ដែល​ខំ​លះបង់​កំលាំង​កាយចិត្ត​ជួយ​ដល់​យុវជន​ក្រីក្រ​អោយ​មាន​ការងារ​ធ្វើ​ និងក្នុងគោលបំណងអោយពួកគេរួចផុតពីអំពើបាប និង​ដើម្បី​អោយ​យុវជន​ចូលរួម​លេង​កីឡា​គ្រប់ៗ​គ្នា​។ ហើយសកម្មភាពនៃពិធីបុណ្យនេះមានដូចជា ជួបជុំគ្នាដង្ហែរជាក្បួន ឆ្ពោះ​ទៅ​កាន់​វេទិការ​ប្រកួត​កីឡា​ដោយ​មាន​វាយស្គរអម​ បន្ទាប់​មក​គោរព​ទង់ជាតិ​ អាន​ធម៌​អធិដ្ឋាន​លោក​ឪពុក​បូស្កូ​ ​ថ្វាយ​គ្រឿងតង្វាយ មានបាច់ផ្កា ផ្លែឈើ សម្ភារៈកីឡា សម្ភារៈរោងជាង ឧបករណ៍សិក្សា បន្ទាប់​មកលោកឪពុកចន​ វីសឺរ ​ប្រកាស​បើកកម្មវិធី ​ដែល​មាន​ការប្រកួត​កីឡា​បាល់ទាត់​ បាល់​ទះ​ បាល់បោះ​ លោតចំងាយ​ លោតកំពស់់​ ចោលដុំដែក ​រត់ចំងាយ​ រត់បណ្តាក់​ ដើរលើខ្សែរពួ​ និង​ ការ​រាំ​កម្សាន្ត​ផងដែរ។​ ហើយ​អត្ថន័យរបស់ពណ៌នីមួយៗ មានអត្ថន័យដូចតទៅនេះ​ ៖ ក្រហម​ ៖​ដំណាង​អោយ​ភាព​មុះមុតនិងភាពក្លាហានដែល​ស្តែងអោយឃើញថាយុវជនរបស់លោកពុកយូហាន បូស្កូ ​គឺ​មានចិត្តក្លាហាន មុះមុត​ជំនះរាល់ឧបសគ្គរាល់ការលំបាកតស៊ូក្នុងការរៀនសូត្រ ការគោរពវិន័យ ក៍ដូចជាការប្រកបរបរចិញ្ចិតជីវិតពេលបច្ចុប្បន្ននិងអនាគត។ ពណ៌ខៀវ៖ តំណាង​អោយ​ភាព​មាន​បារមី​ ភាព​មានអំណាច ​ភាព​មាន​មហិទ្ធិរិទ្ធ​និង​ភាព​ខ្លាំងខ្លា​គឺ​សបញ្ជាក់ថា​យុវជន​ដុនបូស្គូ​គឺ​ជា​យុវជន​មានភាពរ៉ឹងប៉ឹង ខ្លាំងខ្លា ផ្នែករាងកាយសុខភាព និងផ្នែកបញ្ញាស្មារតី ជំនះ​និង​តស៊ូ​គ្រប់​ឧបសគ្គ​ក្នុងជីវិតនិងការរៀនសូត្រ ដោយទទួលបានភាពគោរពភាពកោតក្រែង ភាពសរសើរ និង​ភាព​មានកិ​ត្តយសពីសំណាក់ឪពុកម្តាយ ​គ្រូបារអាចារ្យ ញាតិ​មិត្ត​បងប្អូន​សង្គមមនុស្ស​និង​សង្គម​ការងារ​។ ​ពណ៌លឿង៖ តំណាងអោយភាពអមតៈ ភាពយូរអង្វែង និងភាពឋិតថេរជេរកាល គឺ​មាន​ន័យ​ថាយុវជន ដុនបូស្កូជាយុវជនបានឆ្លងកាត់ក្នុងការបណ្តុះបណ្តាល ការអប់រំផ្នែករាងកាយ ផ្នែក​បញ្ញា​ស្មារតីនិងជាយុវជនប្រកបដោយ វិន័យសិល្ប៍ធម៌ ចរិយាធម៌ គុណធម៌ ព្រម​ទាំង​ជាយុវជន​ដែល​មាន​នូវសម្មភាពទាំងទ្រឹស្តីនិងការអនុវត្តន៍។ ពណ៌ស៊ីជំពូ៖ តំណាង​អោយ​មិត្តភាព​ការរួបរួម​និង​​សាមគ្គីភាព នេះបញ្ជាក់អោយឃើញថាយុវជនដុនបូស្កូជាកំលាំស្នូល ផ្នែក​ធនធាន​មនុស្ស​ដ៏​សំខាន់​ក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍន៍ នូវសង្គមគ្រូសារ សង្គមមនុស្ស សង្គមជាតិ និង​ពិភព​លោក​​ទាំងមូល។ ចំនុចខាងលើនេះហើយជាចំនេះដឹងពិតៗតែងតែរមែងជាទ្រព្យសម្បត្តិអមតៈ យូអង្វែង ឋិតថេរជេរកាលប្រើច្រើនរមែងរីកចំរើនកើនឡើងជាដរាប។ តាមសំដីរបស់កញ្ញា រស់ សុភាព និស្សិតផ្នែកទំនាក់ទំនងសង្គមឆ្នាំទី២ បានឲ្យដឹងថា នាងមានអារម្មណ៏សប្បាយរីករាយណាស់ នូវពេលដែលសាលាបង្កើតកម្មវិធី កីឡា​ពណ៌​ នេះឡើងដើម្បីឲ្យយុវជន បញ្ចេញនូវសម្ថភាព ដើម្បី​ឲ្យ​ពួក​គេគេច​ផុត​ពី​គ្រឿង​​ញៀន។ សរុបសេចក្តីមកកម្មវិធីនេះធ្វើអោយសិស្សានុសិស្សមានភាពសាមគ្គីភាព​ ភាព​ក្លា​ហាន​ តស៊ូ មានវិន័៏យមានកាតព្វកិច្ច មានទំនួលខុសត្រូវ មានសីលធម៌ សុជីវធម៌ ចរិយា​ធម៌ គុណធម៌​ និងភាពជាបុគ្គលដែលមានសម្ថភាព និងបទពិសោធន៏។ ហើយលោកឪពុកយូជីន​បានបញ្ជាក់ទៀតថា លោក​សប្បាយ​រីករាយណាស់​ពេល​បាន​​​​ឃើញសិស្ស​ និសិ្សតចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលេងកីឡា ដោយ​គ្មាន​ការ​គុំ​គួន ព្រម​ទទួល​យក​ការ​ចាញ់​ ឈ្នះដោយសន្តិវិធី។ ហើយ​លទ្ធផល​នៃ​ការ​ប្រកួត​កីឡាគឺ ក្រុមពណ៌ស៊ីជំពូ ទទួលបានជ័យលាភី ចំនាត់ថ្នាក់លេខ ១ ក្រុម​ពណ៌​លឿង ​ទទួលបានជ័យលាភីលេខ ២ ក្រុមពណ៌ក្រហមទទួលបានជ័យលាភីលេខ ៣ និងក្រុមពណ៌ខៀវទទួលបានជ័យលាភីលេខ ៤។










0 comments: