Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
រមណីយ​​​ដ្ឋាន​​​​ភ្នំ​​​ដា​ជា​​ប្រវត្តិសាស្រ្ត​​មួយ​​មាន​​កំរិត​​ចំណាស់​​ជាង​​គេ​​ក្នុង​​ចំនោម​​រមណីយដ្ឋាន​​ទេស​​ចរណ៏​​​​ ​ទាំង​​ព្រះរាជាណាចក្រកម្ពុជា​ ជា​ផែន​ទី​ចំណាស់​ចំបង​នៃ​នរគ​គោកធ្លក​ស្ថិត​នៅ​ ឃុំ​គោក​ធ្លក ​ស្រុក​អង្គរបូរី​​ ខេត្ត​តាកែវ​មាន​ចំងាយ​ ១០២​គ.ម​ ដោយ​ប្រើ​រយៈ​ពេល​ ៣​ ម៉ោង​ពី​រាជ​ធានី​ភ្នំពេញ​ដោយ​​កាត់​តាម​ស្រុក​សំរោង​ ស្រុក​ព្រៃកប្បាស​ និង​ ស្រុក​អង្គរបូរី​។​ ប៉ុន្តែ​បើ​យើង​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​មាន​ចំងាយ​ ២៤​ គ.ម​ ក្នុង​រដូវ​វស្សា​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ ដោយ​ជិះ​​​កាណូត ​ត្រូវ​ប្រើ​រយៈ​ពេល​ ២​ ម៉ោង​ ។​ ប្រា​​សាទ​ភ្នំ​ដា​ បាន​ស្ថាបនា​នៅ​លើ​កូន​ភ្នំ​តូច​មួយ​នៅ​សតវត្សទី​៦​ស្តេច​ស្ថាបនិក​ប្រហែល​ស្តេច​ចុង​សម័យ​នរគភ្នំ​ ព្រះនាម​រុទ្រ្ទវរ័ន្ម​តាម​ការ​បញ្ជាក់​របស់​លោកតា​ មីប្រីណូ​​ ប្រវត្តិវិទូ​ បារាំង​។​ប្រាសាទ​ភ្នំ​នេះ​ ធ្វើ​អំពី​ថ្ម​បាយក្រៀម​ ពុំ​មាន​កំផែង​ព័ន្ធ​ជុំវិញ​ទេ​ ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង​ កំ​ពូល​ប្រាសាទ​ត្រូវ​បាក់​បែក​មួយ​ផ្នែកធំ​ វ័ន្ត​ដែល​រចនា​ជា​រឿង​ កូ​សមុទ្រ​ទឹកដោះ​ក៏​បាន​បាក់​បែក​ជាពីរ​ផ្នែក​មួយ​ទៀត​បង្ហាញ​ពី​ព្រះវិស្នុ​ កំពុង​ផ្ទុំ​នៅ​លើ​ត្រឹម​។​នៅ​ចង្កេះ​ភ្នំ​មាន​រូប​ ​សិប្បនិមិត្ត​ចំនួន​ ៥​ ដែល​បង្ហាញ​ពី​រចនា​បទ​ភ្នំដា​ ហើយ​រូង​មួយ​ក្នុង​ចំណោម​រូង​ទាំង​ប្រាំ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឈាបនដ្ឋាន​ក្នុង​ចន្លោះឆ្នាំ​ ១៩៧៥_១៩៧៩​ ។​នៅ​ប៉ែក​និរតី​នៃ​ប្រាសាទ​ភ្នំដា​ ចំងាយ​ប្រមាណ​ ៥០០ម​ មាន​ប្រាសាទ​មួយទៀត​ ដែល​ស្ថាបនា​អំពី​ថ្មភក់​ពីរ​ជាន់​ បែ​មុខ​ទៅ​ទិស​ខាង​ជើង​មាន​ទ្វារ​​មួយ​ និង​បង្អួច​ ៥​ តាម​រចនាបទ​បែប​ឥណ្ឌា​មានឈ្មោះ​ អាស្រមមហាឥសី​។​ ក្នុង​រយៈ​ពេល​កន្លង​មក​ដោយសារតែ​មូលហេតុ​ សង្គៀម​ជាង​ពីរ​ទសវត្ស​ ផ្លូវ​តភ្ជាប់​ទៅ​ស្រុកអង្គរបូរី​ ត្រូវ​បាន​ខូច​ខាត់ ​ស្ទើ​ទាំង​ស្រុង​បង្ករ​អោយ​លំបាក់​យ៉ាង​ច្រើន​ក្នុងការ​ ធ្វើ​ដំណើរ​ទៅ ​កាន់​រមណីយដ្ឋានភ្នំដា​ដោយ​តំបន់​មាន​ស្ថានភាព​លិច​ទឹក​ ។​ ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​គោល​បំណង​ស្វែងយល់​ ចង់​ចេះ​ ចង់ដឹង​អំពី​សក្តានុពល​ភាព​វប្បធម៌​​នាសម័យ​កោះគោកធ្លក​នោះ​ ភ្ញៀវទេសចរណ៏​ប្រវត្តិសាស្រ្ត​ជាតិ​ និង​អន្តរជាតិ​បាន​ពុះពា​រ​មិន​ខ្លាច​នឿយហត់​ចូល​ទៅ​ទស្សនា​យ៉ាង​ហូហែរ​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ អំពី​ស្នាដៃ​ដែល​ជា​កេរ៌​ដំនេលដ៏​ល្បីល្បាញ​ នៃ​បុព្វបុរស​ខ្មែរ​​យើង​ពី​ជំនាន់ដើម​។​ ក្រោយ​ឆ្នាំ​១៩៧៩​ អាជ្ញាធរ​ខេត្តតាកែវ​ បាន​កសាង​ផ្លូវ​ទឹក​មួយ​ឈ្មោះ​ ប្រលាយលេខ១៥​ចេញ​ពី​ទី​រួម​ខេត្ត​តាកែវ​ទៅ​កាន់​ស្រុកអង្គរបូរី​ ធ្វើ​ឲ្យ​មាន​លក្ខណៈ​ស្រួល​មួយ​កំរិត​ ។​ ប៉ុន្តែ​កំណាត់​ផ្លូវ​ពី​អង្គរបូរី​ទៅ​ភ្នំដា​ នៅ​តែ​ជួប​​ការ​លំបាក​ដដែល​ ហើយ​នៅ​រដូវ​ទឹក​ឡើង​តំបន់​នោះ​ក្លាយ​​​ទៅ​ជា​តំបន់​លិច​ទឹក​ លើក​លែង​តែ​ភ្នំដា​ និង​ភ្នំ​អង្គរបូរី​ ។​ ពេល​ដែល​លំបាក​ធ្វើ​ដំនើរ​ទៅ​កាន់​ភ្នំ​ដា​ជាង​​គេ​ គឺ​នៅ​ខែ​ស្ទើរ​ទឹក​ស្ទើរគោក​។​

0 comments: