Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
នៅ​ព្រឹក​ថ្ងៃទី ​០៧​ ខែមីនា ​ឆ្នាំ២០១៣​ នៅ​មជ្ឈមណ្ឌល​បណ្តោះ​បណ្តាល​វិជ្ជាជីវៈ​ ដុន ​បូស្កូ​ខេត្ត​កែប ​ដែល​សិត្ថ​នៅ​ភូមិ​ថ្មី​ សង្កាត់​កែប​ ខេត្តកែប​ បាន​ប្រារព្ធ​​ធ្វើ​​ពិធី​សម្ភោធ​​ដាក់​អោ​យ​​ប្រើ​ប្រាស់​​អគា​រ​​សិ​​ក្សា​​មួយ​ខ្នង​ដែល​មាន​បីជាន់​។​កម្ម​វីធី​នេះ​បាន​អញ្ចើញ​ចូល​រួម​ក្រោម​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ពី​ឯកឧត្តម​ អ៊ឹម​ សិទ្ធី​ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ លោក​ឪពុក​ ចន ​វីស័រ​ ប្រធាន​មូនិធិ​ដុន​ បូស្កូ​កម្ពុជា​ ឯក​ឧត្តម​ កែវ ​សិត្ថា​ អភិបាល​ខេត្ត​កំពត​ លោក​អភិបាល​ អូលីវយ៉េ​ អភិបាល​​ព្រះសហគមន៍​​កាតូលិក​​ប្រចាំ​ភូមិ​ភាគ​ភ្នំពេញ​ លោក​ឪពុក​ សំណាង ​នាយក​មជ្ឈមណ្ឌល​បណ្តោះ​បណ្តាល​វិជ្ជាជីវៈ​ ដុន​ បូស្កូ​​ខេត្តកែប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបច្ចេកទេសដុន បូស្កូក្រុងព្រះសីហនុ និង ខេត្ត​កែប​​​​ និង​ លោកគ្រូ​ អ្នកគ្រូ​ សិស្សា​នុសិស្ស​ពី​វីទ្យា​ល័យ​ហ៊ុនសែន​ចំការដូង​ និង​ វិទ្យាល័យ​​ប៊ុនរ៉ានី​​ហ៊ុនសែន​ចរិយាវង់​ចូលរួម​ផងដែរ​។​កម្មវិធី​សម្ភោធ​អគារ​ដាក់​អោយ​ប្រើប្រាស់​នេះ​ចាប់​ផ្តើម​ពីម៉ោង​ ៨​ព្រឹក​ដល់​ម៉ោង​១១ព្រឹក​។ ឯកឧត្តម​ អ៊ឹម ​សិទ្ធី​បាន​មាន​ប្រសាសន៍ថា​ វិស័យអប់រំជាវិស័យមួយ​​ដ៏​​សំខាន់​ដើម្បីបង្កើតអោយមានធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ហើយ​សាលា​បច្ចេកទេស ដុន បូស្កូក៏បានចូលរួមចំណែកកសាងធនធានមនុស្សផ្នែកបច្ចេកទេស និង ជំនាញ​​​​​ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តទៀតថា សព្វ​ថ្ងៃ​ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះគឺយើងក៏ត្រូវការអ្នកជំនាញ អ្នកបច្ចេកទេស ហើយឯកឧត្តមបានកត់សំគាល់ទៀតថា សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីបច្ចេកដុន បូស្កូ​​​​ សុទ្ធតែទទួលបានការងារធ្វើស្របតាមជំនាញរបស់ខ្លួន។




0 comments: