This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
3:43 AM
តាំង ឈុនហេង
ភ្នំពេញ ៖ អគ្គិភ័យមួយ បាន និងកំពុង ឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅភូមិចំរើន ផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅ វេលាម៉ោង ៤ រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៣ នេះ ដែលតាមសេចក្ដីរាយ ការណ៍ជាជំហានដំបូង បានឱ្យដឹងថា អគ្គិភ័យមានទ្រង់ទ្រាយធំគួរសម ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចពន្លត់អគ្គិភ័យ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ព្រម ទាំងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាន និងកំពុងជួយអន្ដរាគមន៍បាញ់ពន្លត់ ប៉ុន្ដែ មិនទាន់ដឹងពីមូលហេតុ ដែលនាំឱ្យ មានអគ្គិភ័យនេះនៅឡើយទេ ។
10:03 PM
តាំង ឈុនហេង
នៅព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលបណ្តោះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូខេត្តកែប ដែលសិត្ថនៅភូមិថ្មី សង្កាត់កែប ខេត្តកែប បានប្រារព្ធធ្វើពិធីសម្ភោធដាក់អោយប្រើប្រាស់អគារសិក្សាមួយខ្នងដែលមានបីជាន់។កម្មវីធីនេះបានអញ្ចើញចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា លោកឪពុក ចន វីស័រ ប្រធានមូនិធិដុន បូស្កូកម្ពុជា ឯកឧត្តម កែវ សិត្ថា អភិបាលខេត្តកំពត លោកអភិបាល អូលីវយ៉េ អភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ លោកឪពុក សំណាង នាយកមជ្ឈមណ្ឌលបណ្តោះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូខេត្តកែប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបច្ចេកទេសដុន បូស្កូក្រុងព្រះសីហនុ និង ខេត្តកែប និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សពីវីទ្យាល័យហ៊ុនសែនចំការដូង និង វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង់ចូលរួមផងដែរ។កម្មវិធីសម្ភោធអគារដាក់អោយប្រើប្រាស់នេះចាប់ផ្តើមពីម៉ោង ៨ព្រឹកដល់ម៉ោង១១ព្រឹក។
ឯកឧត្តម អ៊ឹម សិទ្ធីបានមានប្រសាសន៍ថា វិស័យអប់រំជាវិស័យមួយដ៏សំខាន់ដើម្បីបង្កើតអោយមានធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ហើយសាលាបច្ចេកទេស ដុន បូស្កូក៏បានចូលរួមចំណែកកសាងធនធានមនុស្សផ្នែកបច្ចេកទេស និង ជំនាញដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តទៀតថា សព្វថ្ងៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះគឺយើងក៏ត្រូវការអ្នកជំនាញ អ្នកបច្ចេកទេស ហើយឯកឧត្តមបានកត់សំគាល់ទៀតថា សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាពីបច្ចេកដុន បូស្កូ សុទ្ធតែទទួលបានការងារធ្វើស្របតាមជំនាញរបស់ខ្លួន។
2:02 AM
តាំង ឈុនហេង
នៅថ្ងៃព្រហស្បតិ៍ ទី ៣១ ខែមករា ឆ្នាំ ២០១៣ សាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុដែលស្ថិតនៅភូមិ ៥ មណ្ឌល ៤ ខណ្ឌមិត្តភាព បានរៀបចំកម្មវិធីបុណ្យមួយគឺ បុណ្យកីឡាពណ៌ដែលចាប់ផ្តើមពីម៉ោង ៧:៣០ នាទីដល់ម៉ោង ៣រសៀល។កម្មវិធីបុណ្យនេះដែរមានការរួមពីសិស្សានុសិស្សដែរជាក្រុមពណ៌ លោកគ្រូ អ្នកគ្រូ លោកពុកអធិការ និងលោកពុកនាយក។ យោងតាមប្រសាសន៍របស់លោកឪពុក យូជីន ជានាយកសាលាបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សាសាបច្ចេកទេស ដុន បូស្កូ តែងតែរៀបចំធ្វើបុណ្យកីឡាពណ៌នេះឡើងនៅថ្ងៃទី ៣១ ខែ មករា ដើម្បីរំលឹកដល់គុណូបក្ការៈលោកឪពុក បូស្កូ ដែលលោកជាបូជាចារ្យមួយរូបដែលខំលះបង់កំលាំងកាយចិត្តជួយដល់យុវជនក្រីក្រអោយមានការងារធ្វើ និងក្នុងគោលបំណងអោយពួកគេរួចផុតពីអំពើបាប និងដើម្បីអោយយុវជនចូលរួមលេងកីឡាគ្រប់ៗគ្នា។ ហើយសកម្មភាពនៃពិធីបុណ្យនេះមានដូចជា ជួបជុំគ្នាដង្ហែរជាក្បួន ឆ្ពោះទៅកាន់វេទិការប្រកួតកីឡាដោយមានវាយស្គរអម បន្ទាប់មកគោរពទង់ជាតិ អានធម៌អធិដ្ឋានលោកឪពុកបូស្កូ ថ្វាយគ្រឿងតង្វាយ មានបាច់ផ្កា ផ្លែឈើ សម្ភារៈកីឡា សម្ភារៈរោងជាង ឧបករណ៍សិក្សា បន្ទាប់មកលោកឪពុកចន វីសឺរ ប្រកាសបើកកម្មវិធី ដែលមានការប្រកួតកីឡាបាល់ទាត់ បាល់ទះ បាល់បោះ លោតចំងាយ លោតកំពស់់ ចោលដុំដែក រត់ចំងាយ រត់បណ្តាក់ ដើរលើខ្សែរពួ និង ការរាំកម្សាន្តផងដែរ។ ហើយអត្ថន័យរបស់ពណ៌នីមួយៗ មានអត្ថន័យដូចតទៅនេះ ៖
ក្រហម ៖ដំណាងអោយភាពមុះមុតនិងភាពក្លាហានដែលស្តែងអោយឃើញថាយុវជនរបស់លោកពុកយូហាន បូស្កូ គឺមានចិត្តក្លាហាន មុះមុតជំនះរាល់ឧបសគ្គរាល់ការលំបាកតស៊ូក្នុងការរៀនសូត្រ ការគោរពវិន័យ ក៍ដូចជាការប្រកបរបរចិញ្ចិតជីវិតពេលបច្ចុប្បន្ននិងអនាគត។
ពណ៌ខៀវ៖ តំណាងអោយភាពមានបារមី ភាពមានអំណាច ភាពមានមហិទ្ធិរិទ្ធនិងភាពខ្លាំងខ្លាគឺសបញ្ជាក់ថាយុវជនដុនបូស្គូគឺជាយុវជនមានភាពរ៉ឹងប៉ឹង ខ្លាំងខ្លា ផ្នែករាងកាយសុខភាព និងផ្នែកបញ្ញាស្មារតី ជំនះនិងតស៊ូគ្រប់ឧបសគ្គក្នុងជីវិតនិងការរៀនសូត្រ ដោយទទួលបានភាពគោរពភាពកោតក្រែង ភាពសរសើរ និងភាពមានកិត្តយសពីសំណាក់ឪពុកម្តាយ គ្រូបារអាចារ្យ ញាតិមិត្តបងប្អូនសង្គមមនុស្សនិងសង្គមការងារ។
ពណ៌លឿង៖ តំណាងអោយភាពអមតៈ ភាពយូរអង្វែង និងភាពឋិតថេរជេរកាល គឺមានន័យថាយុវជន ដុនបូស្កូជាយុវជនបានឆ្លងកាត់ក្នុងការបណ្តុះបណ្តាល ការអប់រំផ្នែករាងកាយ ផ្នែកបញ្ញាស្មារតីនិងជាយុវជនប្រកបដោយ វិន័យសិល្ប៍ធម៌ ចរិយាធម៌ គុណធម៌ ព្រមទាំងជាយុវជនដែលមាននូវសម្មភាពទាំងទ្រឹស្តីនិងការអនុវត្តន៍។
ពណ៌ស៊ីជំពូ៖ តំណាងអោយមិត្តភាពការរួបរួមនិងសាមគ្គីភាព នេះបញ្ជាក់អោយឃើញថាយុវជនដុនបូស្កូជាកំលាំស្នូល ផ្នែកធនធានមនុស្សដ៏សំខាន់ក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍន៍ នូវសង្គមគ្រូសារ សង្គមមនុស្ស សង្គមជាតិ និងពិភពលោកទាំងមូល។ ចំនុចខាងលើនេះហើយជាចំនេះដឹងពិតៗតែងតែរមែងជាទ្រព្យសម្បត្តិអមតៈ យូអង្វែង ឋិតថេរជេរកាលប្រើច្រើនរមែងរីកចំរើនកើនឡើងជាដរាប។
តាមសំដីរបស់កញ្ញា រស់ សុភាព និស្សិតផ្នែកទំនាក់ទំនងសង្គមឆ្នាំទី២ បានឲ្យដឹងថា នាងមានអារម្មណ៏សប្បាយរីករាយណាស់ នូវពេលដែលសាលាបង្កើតកម្មវិធី កីឡាពណ៌ នេះឡើងដើម្បីឲ្យយុវជន បញ្ចេញនូវសម្ថភាព ដើម្បីឲ្យពួកគេគេចផុតពីគ្រឿងញៀន។
សរុបសេចក្តីមកកម្មវិធីនេះធ្វើអោយសិស្សានុសិស្សមានភាពសាមគ្គីភាព ភាពក្លាហាន តស៊ូ មានវិន័៏យមានកាតព្វកិច្ច មានទំនួលខុសត្រូវ មានសីលធម៌ សុជីវធម៌ ចរិយាធម៌ គុណធម៌ និងភាពជាបុគ្គលដែលមានសម្ថភាព និងបទពិសោធន៏។
ហើយលោកឪពុកយូជីនបានបញ្ជាក់ទៀតថា លោកសប្បាយរីករាយណាស់ពេលបានឃើញសិស្ស និសិ្សតចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលេងកីឡា ដោយគ្មានការគុំគួន ព្រមទទួលយកការចាញ់ ឈ្នះដោយសន្តិវិធី។ ហើយលទ្ធផលនៃការប្រកួតកីឡាគឺ ក្រុមពណ៌ស៊ីជំពូ ទទួលបានជ័យលាភី ចំនាត់ថ្នាក់លេខ ១ ក្រុមពណ៌លឿង ទទួលបានជ័យលាភីលេខ ២ ក្រុមពណ៌ក្រហមទទួលបានជ័យលាភីលេខ ៣ និងក្រុមពណ៌ខៀវទទួលបានជ័យលាភីលេខ ៤។
6:58 AM
តាំង ឈុនហេង
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ប្រទេសកូរ៉េខាងជើង បាននិយាយថា ការបាញ់ បង្ហោះគ្រាប់ មីស៊ីល ថែមទៀត រួមទំាងការចាប់ផ្តើម សាកល្បងនុយក្លេអ៊ែរ កម្រិតខ្ពស់ គឺចង់ សំដៅលើសត្រូវដ៏ មុតស្រួច របស់ខ្លួន គឺសហរដ្ឋរដ្ឋអាមេរិកផ្ទាល់តែម្តង។
គណៈកម្មាធិការការពារជាតិ កូរ៉េខាងជើង បានរិះគន់លើដំណោះស្រាយ ដែលបានអនុម័ត ដោយ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពី ថ្ងៃអង្គារ ក្នុងការថ្កោលទោស កូរ៉េខាងជើងនូវការបាញ់បង្ហោះផ្កាយរណបកាលពីពេលថ្មីៗនេះ។
នៅក្នុង សេចក្តីថ្លែងនោះ បានបញ្ជាក់ថា «យើងមិនលាក់នោះទេចំពោះការបាញ់បង្ហោះ ផ្កាយរណបផេ្សងៗ ពីគ្នា ទំាងមីស៊ីលរយៈចម្ងាយឆ្ងាយ នឹងត្រូវចាប់ផ្តើមឡើង រួមទំាង ការសាកល្បងនុយក្លេអ៊ែរនុយក្លេអ៊ែរ កម្រិត ខ្ពស់ ដែលនឹងត្រូវចាប់ផ្តើមនៅតំណាក់កាល បន្ទាប់នេះ ដើម្បីប្រឆំាងនឹងអាមេរិក ដែលជាសត្រូវដ៏មុត ស្រួច របស់ប្រជាជនកូរ៉េ នឹងមិនមានកិច្ចចរចា ៦ភាគី រួមទំាងការ ចេញសេចក្តីថ្លែង ការណ៍ រួមនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខនេះទៀតនោះទេ ខណៈដែល ក្រុមប្រឹក្សាសន្តិសុខ យូអិន កំពុង កាត់បន្ថយអនុភាពខ្លួនទៅជាអង្គការមួយដែលលំអៀង និងគ្មានតុល្យភាពផងដែរ»។
សេចក្តីថ្លែងការណ៍នោះបន្តថា «យើងនឹងចាត់វិធានការគ្រប់រូបភាពទំាងអស់ ដើម្បីអង្អាក់ នយោបាយរបស់ សត្រូវ ដែលបាញ់ឆ្ពោះមកលើកូរ៉េខាងជើង ដែលជាការស្វះស្វែងដោយ អាមេរិក និងកងកម្លំាងទុច្ចរិតផ្សេង ទៀត ក្រោមការដឹកនាំដោយអាមេរិក ដើម្បីការពារ បូរណភាពទឹកដី និងជាតិរបស់យើង»។
ពាក់ព័ន្ធនឹងការផ្ទុះកំហឹងរបស់ប្រទេសកូរ៉េខាងជើងគឺ បន្ទាប់ពីក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ប្រទេស បាន អនុម័តកាលពីថ្ងៃអង្គារ លើ ដំណោះស្រាយលេខ ២០៨៧ ដែលតម្រូវឲ្យប្រទេសមួយនេះ ត្រូវ អនុវត្តន៍តាមគ្រប់ ដំណោះស្រាយទំាងអស់ ដែលបានអនុម័តដោយក្រុមប្រឹក្សា និងមិន អនុញាតសាកល្បងបច្ចេកទេស ការបាញ់បង្ហោះមីស៊ីល ណាមួយ នោះទេ។
2:50 AM
តាំង ឈុនហេង
នៅថ្ងៃទី១០ និង ១១ ខែ មករា ឆ្នាំ២០១៣ មជ្ឈមណ្ឌលបណ្តាលវិជ្ជាជីវៈ ដុន បូស្កូខេត្តកែបបានរៀបចំធ្វើសិក្ខាសាលាមួយស្តីអំពីវិជ្ជាជីវៈអ្នកសារព័ត៌មាន។សិក្ខាសាលានេះ មានការចូលរួមពីលោក ឃួន ណារីម ជាអ្នកការសែតមកពី ខេមបូឌា ដេលីលោកឪពុកសំណាង ជា Don Bosco Cambodia Communicator លោក Dr. Charles Schwietert ជាអ្នកការសែតមកពីប្រទេស ហូឡង់ អ្នកស្រី Maria Diaz Ruiz ជាអ្នក Radio online Expert និង សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេស ដុន បូស្កូក្រុងព្រះសីហនុ និង សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនៃមជ្ឈមណ្ឌលបណ្តាលវិជ្ជាជីវៈ ដុន បូស្កូខេត្តកែប។ ក្នុងការធ្វើសិក្ខាសាលានេះ វាគ្មិនបានចែករំលែកនូវបទពិសោធដែលពួកគាត់ធ្លាប់ជួបប្រទះនៅពេលកំពុងយកព័ត៌មាន
ព្រមទាំងមានការចូលរួមចោទសួរសំនួរពីសិស្សានុសិស្សទៅវាគ្មិន ហើយបន្ទាប់ពី
បញ្ចប់សិក្ខាសាលា នៅរាត្រីថ្ងៃទី១១ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ២០:០០នាទី វាគ្មិនបានប្រគល់វិញ្ញាប័ណ្ណប័ត្របញ្ជាក់ការសិក្សាដល់សិស្សានុសិស្សគ្រប់រូប។
2:26 AM
តាំង ឈុនហេង
យោងតាមប្រពភព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ការទទួលទានអាហារណាដែល
មិនសូវសម្បូរជាតិខ្លាញ់ច្រើន អាចជួយកាត់បន្ថយរោគ ដាច់សរសៃឈាមក្នុងខួរក្បាល
បានមួយកម្រិតតូច។
តាមសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ពលរដ្ឋដែលចូលចិត្ដទទួលទាន ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ពួកគេអាចទទួលបានប្រយោជន៍ យ៉ាងច្រើន ដោយអាចជួយកាត់ បន្ថយរោគ ដាច់សរសៃឈាមក្នុងខួរក្បាលបាន។ យោងតាមការធ្វើស្ថិតិបានឲ្យដឹងថា ពលរដ្ឋជិត ៧៥,០០០នាក់ ក្នុងនោះមាន អាយុចន្លោះពី ៤៥ឆ្នាំ ទៅ ៨៣ឆ្នាំ ដែលមិនមានរោគបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងមហារីកឡើយ ដោយលទ្ធផលដែល ទទួលបានពីការហូបចុកអាហារ និងភេសជ្ជៈ ដែលមានជាតិខ្លាញ់ទាប ជាប្រចាំថ្ងៃ។
តួលេខបានបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេល១០ឆ្នាំមកនេះ អ្នកកើតរោគ ដាច់សរសៃឈាម បានកើនឡើងដល់ ៤,០៨៩នាក់ ដែលក្នុងនោះមានស្ដ្រី ១,៦៨០នាក់ និងបុរស ២,៤០៩នាក់ ។
ហេតុដូច្នេះហើយ សូមប្រិយមិត្តបរិភោគអាហារណាដែល មានជាតិខ្លាញ់ទាប ជាពីសេសគឺទឹកដោះគោឆៅ។
តាមសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ពលរដ្ឋដែលចូលចិត្ដទទួលទាន ទឹកដោះគោដែលមានជាតិខ្លាញ់ទាប ពួកគេអាចទទួលបានប្រយោជន៍ យ៉ាងច្រើន ដោយអាចជួយកាត់ បន្ថយរោគ ដាច់សរសៃឈាមក្នុងខួរក្បាលបាន។ យោងតាមការធ្វើស្ថិតិបានឲ្យដឹងថា ពលរដ្ឋជិត ៧៥,០០០នាក់ ក្នុងនោះមាន អាយុចន្លោះពី ៤៥ឆ្នាំ ទៅ ៨៣ឆ្នាំ ដែលមិនមានរោគបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងមហារីកឡើយ ដោយលទ្ធផលដែល ទទួលបានពីការហូបចុកអាហារ និងភេសជ្ជៈ ដែលមានជាតិខ្លាញ់ទាប ជាប្រចាំថ្ងៃ។
តួលេខបានបង្ហាញឱ្យដឹងថា ក្នុងអំឡុងពេល១០ឆ្នាំមកនេះ អ្នកកើតរោគ ដាច់សរសៃឈាម បានកើនឡើងដល់ ៤,០៨៩នាក់ ដែលក្នុងនោះមានស្ដ្រី ១,៦៨០នាក់ និងបុរស ២,៤០៩នាក់ ។
ហេតុដូច្នេះហើយ សូមប្រិយមិត្តបរិភោគអាហារណាដែល មានជាតិខ្លាញ់ទាប ជាពីសេសគឺទឹកដោះគោឆៅ។
5:23 AM
តាំង ឈុនហេង
ពីរនាក់ប្តីប្រពន្ធបន្ទាប់ពីរៀបការរួច ប្តីតែងតែចេញទៅរកស៊ី នៅបរទេស ៣ខែទើបមកផ្ទះម្តង។
ថ្ងៃមួយប្តីក៏វិលត្រឡប់មកផ្ទះវិញ បែកគ្នាយូរខែ ពីរនាក់ប្តីប្រពន្ធបានរួមរ័ក្សគ្នាអស់កម្លាំង ក៏ដេកលង់លក់លាយលំទៅដោយ សុបិន្តផ្តេសផ្តាស់រៀងៗខ្លួន។ ជួនយប់នោះមានភ្លៀងខ្យល់ខ្លាំងក៏បក់បង្អួចរបើក ប៉ះទង្គិចនឹងជញ្ចាំងបណ្តាលឲ្យប្តីភ្ញាក់ ក៏ច្រលំមាត់ថា “មិនស្រួលហើយប្តីអូនមកទាន់ហើយ”។
ប្រពន្ធក៏ច្រលំមាត់ថា “មិនអាចទេ គាត់ទៅរកស៊ីនៅបរទេស ៣ខែទើបមកផ្ទះម្តង”៕
ថ្ងៃមួយប្តីក៏វិលត្រឡប់មកផ្ទះវិញ បែកគ្នាយូរខែ ពីរនាក់ប្តីប្រពន្ធបានរួមរ័ក្សគ្នាអស់កម្លាំង ក៏ដេកលង់លក់លាយលំទៅដោយ សុបិន្តផ្តេសផ្តាស់រៀងៗខ្លួន។ ជួនយប់នោះមានភ្លៀងខ្យល់ខ្លាំងក៏បក់បង្អួចរបើក ប៉ះទង្គិចនឹងជញ្ចាំងបណ្តាលឲ្យប្តីភ្ញាក់ ក៏ច្រលំមាត់ថា “មិនស្រួលហើយប្តីអូនមកទាន់ហើយ”។
ប្រពន្ធក៏ច្រលំមាត់ថា “មិនអាចទេ គាត់ទៅរកស៊ីនៅបរទេស ៣ខែទើបមកផ្ទះម្តង”៕
12:44 AM
តាំង ឈុនហេង
រមណីយដ្ឋានភ្នំដាជាប្រវត្តិសាស្រ្តមួយមានកំរិតចំណាស់ជាងគេក្នុងចំនោមរមណីយដ្ឋានទេសចរណ៏ ទាំងព្រះរាជាណាចក្រកម្ពុជា ជាផែនទីចំណាស់ចំបងនៃនរគគោកធ្លកស្ថិតនៅ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវមានចំងាយ ១០២គ.ម ដោយប្រើរយៈពេល ៣ ម៉ោងពីរាជធានីភ្នំពេញដោយកាត់តាមស្រុកសំរោង ស្រុកព្រៃកប្បាស និង ស្រុកអង្គរបូរី។ ប៉ុន្តែបើយើងធ្វើដំណើរពីទីរួមខេត្តមានចំងាយ ២៤ គ.ម ក្នុងរដូវវស្សាត្រូវធ្វើដំណើរតាមផ្លូវទឹក ដោយជិះកាណូត ត្រូវប្រើរយៈពេល ២ ម៉ោង ។ ប្រាសាទភ្នំដា បានស្ថាបនានៅលើកូនភ្នំតូចមួយនៅសតវត្សទី៦ស្តេចស្ថាបនិកប្រហែលស្តេចចុងសម័យនរគភ្នំ ព្រះនាមរុទ្រ្ទវរ័ន្មតាមការបញ្ជាក់របស់លោកតា មីប្រីណូ ប្រវត្តិវិទូ បារាំង។ប្រាសាទភ្នំនេះ ធ្វើអំពីថ្មបាយក្រៀម ពុំមានកំផែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបាក់បែកមួយផ្នែកធំ វ័ន្តដែលរចនាជារឿង កូសមុទ្រទឹកដោះក៏បានបាក់បែកជាពីរផ្នែកមួយទៀតបង្ហាញពីព្រះវិស្នុ កំពុងផ្ទុំនៅលើត្រឹម។នៅចង្កេះភ្នំមានរូប សិប្បនិមិត្តចំនួន ៥ ដែលបង្ហាញពីរចនាបទភ្នំដា ហើយរូងមួយក្នុងចំណោមរូងទាំងប្រាំ ត្រូវបានគេប្រើប្រាស់ជាឈាបនដ្ឋានក្នុងចន្លោះឆ្នាំ ១៩៧៥_១៩៧៩ ។នៅប៉ែកនិរតីនៃប្រាសាទភ្នំដា ចំងាយប្រមាណ ៥០០ម មានប្រាសាទមួយទៀត ដែលស្ថាបនាអំពីថ្មភក់ពីរជាន់ បែមុខទៅទិសខាងជើងមានទ្វារមួយ និងបង្អួច ៥ តាមរចនាបទបែបឥណ្ឌាមានឈ្មោះ អាស្រមមហាឥសី។ ក្នុងរយៈពេលកន្លងមកដោយសារតែមូលហេតុ សង្គៀមជាងពីរទសវត្ស ផ្លូវតភ្ជាប់ទៅស្រុកអង្គរបូរី ត្រូវបានខូចខាត់ ស្ទើទាំងស្រុងបង្ករអោយលំបាក់យ៉ាងច្រើនក្នុងការ ធ្វើដំណើរទៅ កាន់រមណីយដ្ឋានភ្នំដាដោយតំបន់មានស្ថានភាពលិចទឹក ។ ប៉ុន្តែអាស្រ័យដោយមានគោលបំណងស្វែងយល់ ចង់ចេះ ចង់ដឹងអំពីសក្តានុពលភាពវប្បធម៌នាសម័យកោះគោកធ្លកនោះ ភ្ញៀវទេសចរណ៏ប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិបានពុះពារមិនខ្លាចនឿយហត់ចូលទៅទស្សនាយ៉ាងហូហែរដើម្បីធ្វើការស្រាវជ្រាវ អំពីស្នាដៃដែលជាកេរ៌ដំនេលដ៏ល្បីល្បាញ នៃបុព្វបុរសខ្មែរយើងពីជំនាន់ដើម។ ក្រោយឆ្នាំ១៩៧៩ អាជ្ញាធរខេត្តតាកែវ បានកសាងផ្លូវទឹកមួយឈ្មោះ ប្រលាយលេខ១៥ចេញពីទីរួមខេត្តតាកែវទៅកាន់ស្រុកអង្គរបូរី ធ្វើឲ្យមានលក្ខណៈស្រួលមួយកំរិត ។ ប៉ុន្តែកំណាត់ផ្លូវពីអង្គរបូរីទៅភ្នំដា នៅតែជួបការលំបាកដដែល ហើយនៅរដូវទឹកឡើងតំបន់នោះក្លាយទៅជាតំបន់លិចទឹក លើកលែងតែភ្នំដា និងភ្នំអង្គរបូរី ។ ពេលដែលលំបាកធ្វើដំនើរទៅកាន់ភ្នំដាជាងគេ គឺនៅខែស្ទើរទឹកស្ទើរគោក។
11:04 PM
តាំង ឈុនហេង
ពាក្យ សិល្បៈ (សំស្រ្តឹត) រឺ សិប្បៈ (បាលី)
សំដៅយកកាងារផ្សេងៗជំនាងហត្ថកម្មគ្រប់បែបយ៉ាងដែលមាន សិល្ប៏
ពោលគឺធ្វើអោយមនុស្សចាប់ចិត្ត ចាប់អារម្មណ៏ចង់មើល ចង់ឃើញ ចង់ស្តាប់។
សិល្បៈមានច្រើនប្រភេទណាស់ ដូចជាសិល្បៈរបាំ ចំរៀង ភ្លេង ល្ខោន កុន ចំលាក់
គំនូរ សំណង់ សូនរូប ។ល។ ដោយសិល្បៈមាននៃទូលំទូលាយហើយច្រើនប្រភេទបែបនេះ
យើងពុំបាន
លើកយកមកអធិប្បាយអោយបានសព្វគ្រុបទេយើងគ្រាន់តែលើកយកតែលក្ខណៈសំខាន់ៗ
នៃសិល្បៈខ្មែរបូរាណខ្លះមកបង្ហាញប៉ុនណ្ណោះ។ ១.សញ្ញាណនៃស្ថាបត្យកម្ម ក.សម្ភារៈសំណង់និងវិវត្តន៏សំណង់
គេដឹងច្បាស់ថា
សិល្បៈសំណង់ប្រាសាទបូរាណខ្មែរតាំងពីសម័យហ្វូនណនមកម្ល៉េះហើយស្នាដៃសិល្បៈ
នេះចេះតែវិវត្តន៏ហូរហែមករហូតដល់សម័យបាយ័ន។ដើម្បីសំរួលដល់ការសិក្សាគេនិយមចែក
សិល្បៈជារចនាបថ (ស្តាយ)
ដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ឈ្មោះរចនាបថទាំងនោះដូចតទៅ៖ ១.រចនាបថភ្នំដា(ស.វ.ទី ១ដល់៦) ២.រចនាបថសំបូ(ពាក់កណ្តាលទី១នៃស.វ.ទី ៧) ៣.រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២នៃស.វ.ទី ៧) ៤.រចនាបថកំពង់ព្រះ(ស.វ.ទី ៨) ៥.រចនាបថគូលែន(ពាក់កណ្តាលទី១ស.វ.ទី ៩) ៦.រចនាបថព្រះគោ(១ភាគ៤ចុងក្ោយនៃស.វ.ទី ៩) ៧.រចនាបថបាខែង(ចុងស.វ.ទី ៩និងដើមស.វ.ទី១០) ៨.រចនាបថកោះកែ(១ភាគ៤ទី២នៃស.វ.ទី ១០) ៩.រចនាបថបន្ទាយស្រី(ពាក់កណ្តាលទី២នៃស.វ.ទី ១០) ១០.រចនាបថឃាំង(ចុងស.វ.ទី ១០នៃស.វ.ទី១១) ១១.រចនាបថបាពួន(ពាក់កណ្តាលទី២ស.វ.ទី ១១) ១២.រចនាបថអង្គរវត្ត(ពាក់កណ្តាលទី១នៃស.វ.ទី ១២) ១៣.រចនាបថបាយ័(ពាក់កណ្តាលទី២នៃស.វ.ទី ១២និងដើមស.វ.ទី១៣)
2:31 AM
តាំង ឈុនហេង
ប្រវត្តិនៃអ៊ីនធឺណេតបានចាប់ផ្ដើមនៅក្នុងទស្សវត្សឆ្នាំ ១៩៥០ និងឆ្នាំ១៩៦០
ជាមួយនិងការអភិវឌ្ឍន៍ នៃកុំព្យូទ័រ ។ ការចាប់ផ្ដើមនេះជាមួយ និងការទំនាក់ទំនងមួយទល់នឹងមួយ
រវាង កុំព្យូទ័រមួយទៅកុំព្យូទ័រមួយ , ហើយបានពង្រីក ទៅជាការភ្ជាប់មួយទៅមួយរវាង កុំព្យូទ័រហើយនិងប្រពន្ធ័ស្រាវជ្រាវបានយ៉ាងរហ័ស
សំនុំបានបិទនូវបណ្ដាញដូចជា ARPANET Mark នៅឯ NPL ក្នុង ចក្រភពអង់គ្លេស CYCLADES,គុណូបបណ្ដាញ,ធីមណេត, និងតេលេណេត ត្រូវបានអភិវឌ្ឍនៅចុងទស្សវត្ស ឆ្នាំ
១៩៦០ និងដើមទស្សវត្ស ឆ្នាំ១៩៧០ ការប្រើពិធីសារផ្សេងគ្នា។ ARPANET គឺវានៅដោយឡែកពីគ្នា
ក្នុងការនាំទៅរក ការអភិវឌ្ឍន៍ នៃពិធីសារ សំរាប់បណ្ដាញអ៊ីនធើណេត ,ដែលបំបែកបណ្ដាញពហុគុណ
អាច ចូលរួមទាំងអស់គ្នា ពីបណ្ដាញមួយទៅបណ្ដាញមួយ។ វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ
ស្ទានហ្វត (Stanford)
ឡានដឹកជញ្ជូនឯកសារ ជាវិធីសាស្ត្រលើកដំបូងបី។ ក្នុងឆ្នាំ១៩៨២សាររបស់អ៊ីនធើណេត (TCP/IP)ត្រូវបានធ្វើអោយបមាណីយកម្ម ហើយនិង គំំនិតនៃ បណ្ដាញពិភពលោកដ៏ទូលាយ
នៃ ការដាក់ខ្សែប្រទាក់គ្នា របស់បណ្ដាញ TCP/IP ត្រូវបានស៊កបញ្ចូល។ ការស៊កចូលទៅ ARPANET បានពង្រីកក្នុងឆ្នាំ
១៩៨១ នៅពេលមូលនិធិវិទ្យាសាស្ត្រជាតិ(NSF) បានអភិវឌ្ឍបណ្ដាញវិទ្យាសាស្ត្រកុំព្យូទ័រ
(CSNET) ហើយចាប់ផ្ដើមក្នុងឆ្នាំ១៩៨៦ក្នុងពេលដែល NSFNET បានតៀបចំស៊កទៅក្នុង
ទីកុំព្យូទ័រធំ ក្នុងសហរដ្ឋអាមេរិច ពីការស្រាវជ្រាវនិងការរៀបចំការអប់រំ។អ្នក ផ្ដល់សេវាកម្មខាងជំនួញអ៊ីនធើណេត
(អាយ អែស ភី អែស) បានបង្ហាញនៅក្នុងទស្សវត្សឆ្នាំ១៩៨០ និងទស្សវត្សឆ្នាំ ១៩៩០
។ ARPANET បានដាក់អោយប្រើការនៅក្នុងឆ្នាំ១៩៩០ ។អ៊ីនធើណេតត្រូវបានគេយកវាធ្វើជាជំនួញក្នុងឆ្នា១៩៩៥
ពេល NSFNET ត្រូវ
បានដាក់អោយប្រើការ,ការផ្លាស់ប្ដូរ ការកំនត់ចុងក្រោយ លើការប្រើបា្រស់អ៊ីនធើណេតសំរាប់ជាចរាចរណ៍ជំនួញ
។ មូស៊ីឡា ហ្វាយអឹហ្វក់ (Mozilla Firefox) និង អ៊ីនធើណេតអ៊ិចហ្លរឺរ (Internet Explorer) ជាគេហទំព័រ ដែលគេ
និយមប្រើជាងគេ នៅលើពិភពលោកនេះ តាំងពីពាក់កណ្ដាលទស្សវត្ស ឆ្នាំ១៩៩០
អ៊ីនធើណេត មានការប៉ះទង្គិចយ៉ាងខ្លាំង ទៅលើវប្បធម៌និង ជំនួញ,រួមបញ្ចូលទាំងការកើតឡើង នៃការទំនាក់ទំនងយ៉ាងឆាប់រហ័ស
តាមរយៈសារអេឡិចត្រូនិច, សារឆាប់រហ័ស ,សំលេង តាមសារអ៊ីនធើណេត
(វី អូ អែល ភី)
"ទូរសព្ទ័",ទំនាក់ទំនងតាមរយៈវីឌីអូទៅវិញទៅមក ,និងពិភព ធំទូលាយ នៃការទាក់ទង
ជាមួយាការពិភាក្សា សមោសរដ្ឋ, ប្លក់ ,បណ្ដាញទំនាក់ទំនង ,ហើយនិងការបើកទីកន្លែង សំរាប់ទីផ្សារ។
ការស្រាវជ្រាវ និងការអប់រំសហគមន៍ បន្ត
ទៅរកការអភិវឌ្ឍន៍និងប្រើបណ្ដាញអោយរីកចំរើនទៅមុខ ដូចជាNSF គឺវាមានល្បឿនខ្ពស់
បណ្ដាញសេវាកម្មរឹងមាំ ។ចំនោមការកើនឡើង នៃទិន្នន័យ ត្រូវបានបញ្ជូនល្បឿនខ្ពស់ទៅៗលើបណ្ដាញសរសៃអុបទិក នៅកំរិតមួយជីហ្កាបៃក្នុងមួយវិនាទី
,១០ ជីហ្កាបៃ ក្នុងមួយវិនាទីឬ ក៏ច្រើនជាងនេះ
។អ៊ីនធើណេតនៅតែបន្តលូតលាស់ ,បន្តការលូតលាស់ធំជាងមុន នៃការទទួលពត៌មាន
និងចំនេះដឹង មុខជំនួញ ,ការកំសាន្ត និងបណ្ដាញសង្គម។ វាត្រូវបាន
ប៉ាន់ស្មានថា ក្នុងឆ្នាំ១៩៩៣ អ៊ីនធើណេត ប្រើតែ១% ប៉ុណ្ណោះនៃការស្រាវជា្រវ
ពត៌មានឆ្លងតាមទូរគមនាគមន៍ទៅវិញទៅមក ,ដោយ២០០០តួរលេខនេះបាន លួតប្រហែល ៥១%
ហើយនិង ឆ្នាំ២០០៧ ជាង៩៧% ដែលការទំនាក់ទំនង
គ្នាទៅវិញទៅមកការផ្ដល់ពត៌មាន តាមអ៊ីនធើណេត។
ការរៀបចំជាមុន
អ៊ីនធើណេតមានអ្នករៀបចំទុកជាមុន ដែលបានកំនត់ថ្ងៃខែ
ក្នុងសត្សវត្សទី១៩ ,ជាពិសេស ប្រពន្ធ័ទូរលេខ ,មុនសត្សវត្សនេះទៅទៀតអ៊ីនធើណេតបានក្លាយជា ការប្រើប្រាស់មួយដ៏ធំទូលាយ
ក្នុងពាក់កណ្ដាលឆ្នាំ ទស្សវត្សឆ្នាំ១៩៩០ ។គំនិតនៃ ការទំនាក់ទំនងទិន្នន័យ - ការបញ្ជូនទិន្នន័យរវាងពីរកន្លែងផ្សេងៗគ្នា,ភ្ជាប់តាមរយៈអសនីចុម្ពិត ជាមធ្យម ,ដូចជាវិទ្យុ
ខ្សែអគ្គិសនីមួយ - ការបង្ហាញ កុំព្យូទ័រមុនកាលកំនត់។ ដូចជាប្រពន្ធ័ទំនាក់ទំនង
ជាតួរយ៉ាងការកំនត់ពីទំនាក់ទំនងមួយទៅមួយ រវាង ឧបាយ
កលពីរចុងក្រោយ។ប្រពន្ធ័ទូរលេខ និងម៉ាស៊ីនទូរលេខអង្គុលីលេខ អាច ចាត់ទុកជា ការរៀបចំគំរោងទុកជាមុន នៃការទំនាក់ទំនងដ៏ល្អនេះ។កុំព្យូទ័រ បានប្រើយ៉ាងឆាប់រហ័ស
ក្នុងប្រពន្ធ័បច្ចេកវិទ្យា ក្នុងពេលដែលការទំនាក់ទំនងបានអនុញ្ញាតិ
រវាង ការអនុវត្តន៍ចំនុចកណ្ដាលនៃក្រុម និង តំបន់ នៅខាងចុង ។
នៅពេលបច្ចេកវិទ្យា បានវិវត្តន៍ ,ប្រពន្ធ័ថ្មី បានបែងចែក អោយការទំនាក់ទំនង កាន់តែឆ្ងាយទៅៗ
(សំរាប់ចុងម្ខាងទៀត) រឺក៏ ល្បឿនខ្ពស់ (សំរាប់បែងចែកប្រពន្ធ័អ៊ីនធើណេតតាមខ្សែ)ដែលវាមានសារសំខាន់សំរាប់ប្រពន្ធ័មែនហ្វែមកុំព្យូទ័រ ។ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ វាជា លទ្ធភាពការផ្លាស់ប្តូរ ទិន្នន័យ ( ដូចជា
សំណុំរឿងច្រើន)រវាងកុំព្យូទ័រផ្សេងៗ ។ ទោះជាយ៉ាងណាក៏ដោយ ការទំនាក់ទំនងពីមួយទៅមួយ
ត្រូវបានកំនត់,ពេលដែលវាមិនអនុញ្ញាតិ សំរាប់អោយយើង ទំនាក់ទំនងដោយផ្ទាល់ រវាងការរំលោភ
បំពានទៅលើប្រពន្ធ័ផ្សេង, ការទាក់ទងជាការសំខាន់ណាស់។
បច្ចេកវិទ្យាចាត់ត្រូវបានចាត់ទុកជា ការទាក់ទងដែលជៀសមិនរូច វាសំខាន់សំរាប់ខាង យុទ្ធិសាស្ត្រសំរាប់ទាហានប្រើប្រាស់ផងដែរ,ពីព្រោះវាគ្មានការផ្លាស់ប្តូរគ្នាសំរាប់ការទំនាក់ទំនងក្នុងករណីវាយប្រហារ នៃក្រុមទាហាន។
ក្នុងខែកញ្ញា ឆ្នាំ១៩៦២ , ឡៃគ្លីដឺរ៍ និង វែលដិន ខ្លាក បានបោះពុម្ពផ្សាយ
ក្រដាស ការទំនាក់ទំនងកុំព្យូទ័រ តាមអ៊ីនធើណេត វាជា ពិពណ៍នាជាលើកដំបូង
នៃ បណ្ដាញទៅថ្ងៃអនាគត។
ក្នុង ខែតុលាឆ្នាំ១៩៦២ , ឡៃគ្លីដឺរ៍ ត្រូវបានជួលដោយ ចេក រូអ៊ីណា ជា នាយក នៃ
ការិយាល័យ វិធីអភិវឌ្ឍន៍ ពត៌មានដែលកើតឡើងថ្មីៗ (អាយ ភី ធី អូ) ជាមួយនឹង ដាផា ,ជាមួយអាណត្តិ
ដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងផ្នែកការពារ
ផ្នែកសំខាន់នៃកុំព្យូទរ័ នៅឯ ភ្នំឈី យីន នៅសហរដ្ឋ , ពហុកោណ , និង អែស អេ ស៊ី អេច ឃ្យូ ។
ដែលនោះគាត់បាន កំនត់ទ្រង់ទ្រាយ ក្រុមជាផ្លូវការមួយ ជាមួយ ដាផា ជា
ការស្រាវជ្រាវកុំព្យូទរ័ឆ្ងាយៗ ។គាត់បាន ចាប់ផ្ដើម ដោយការសរសេរ ពិពណ៌នា
រៀបចំបណ្ដាញទៅជា បុគ្គលិក អា ភី ធី អូ ,អ្នកដែលគាត់បានហៅថា"សមាជិកសាខា នៃ
បណ្ដាញកុំព្យូទ័រ ផ្កាយ"។ពេលដែលផ្នែកមួយ នៃពត៌មាន
អភិវឌ្ឍន៍មុខងារការិយាល័យ ,បណ្ដាញបីដែលនៅនាយម្ខាងទៀត បានដាក់ៈមួយសំរាប់អភិវឌ្ឍន៍សារជីវកម្មក្នុង សាន់តាម៉ូនីកា,មួយសំរាប់គំរោងGenie នៅឯសកលវិទ្យាល័យកាលីហ្វញ៉ា ,ប៊ើកឃ្លីតលីហើយមួយទៀត សំរាប់គំរោងប្រពន្ធ័ចែកចាយ ដែលមានភាពត្រូវគ្នា នៅក្នុងរដ្ឋម៉ាសាឈូសេត
នៃវិទ្យាស្ថាន បច្ចេកវិទ្យា(អែម អាយ ធី)។ឡៃគ្លីដឺរ៍ បានពិសោធន៍សំរាប់បណ្ដាញដែលមានភាពជាក់ស្ដែង
ឃើញច្បាស់នៃប្រភព មូលហេតុនេះ។
កុំព្យូទ័រនេះត្រូវបានប្រើប្រាស់ដោយ ស៊ើន
ធីមប៊ើនែស្លី នៅស៊ើន ហើយក៏បានក្លាយជា ការប្រើប្រាស់លើកដំបូងនៅលើពិភពលោក "សំរាប់ស្ថាននីយ៍ទាំងបីនេះ
,ខ្ញុំបានកំនត់ជំហានបីផ្សេងៗគ្នា នៃការប្រើប្រាស់ទីបញ្ជាការ។
ដូច្នេះប្រសិនបើខ្ញុំនិយាយតាមអ៊ីនធើណេត ជាមួយអ្នកដទៃ ទៀត នៃឯ អែស ឌី ប៊ី និង ខ្ញុំចង់និយាយទៅនរណាម្នាក់ដែលខ្ញុំបានដឹង
ថានៅ ប៊ើកគ្លីលី រឺក៏អែម អាយ ធី , ខ្ញុំត្រូវតែទទួលពី អែស ឌី ប៊ី ,ទៅនាយឆ្ងាយៗផ្សេងៗទៀតនិងទទួល ការជួបជាមួយពួកគេ
។ខ្ញុំបាននិយាយ ,វា ជាការជាក់ស្ដែង នូវអ្វី ដែលបានធ្វើ( ប៉ុន្តែ
ខ្ញុំមិនចង់ធ្វើវាទេ ) ប្រសិន បើអ្នកមានស្ថាននីយ៍បីទាំងនេះ ,នោះគួរតែជា
ស្ថាននីយ៍ ដែល ជាកន្លែងដែលអ្នកចង់ទៅ កន្លែងដែលអ្នកធ្វើការទាក់ទងពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយ
។
ប្រពន្ធ័ទូរសព្ទ័និងអ៊ីនធើណេត
ទូរសព្ទ័ចលត័លើកដំបូងដែលអាចភ្ជាប់អ៊ីនធើណេតបានគឺជាប្រភេទទូរសព្ទ័ ណូគារ៩០០០ ,ដែលបានបង្កើតនៅក្នុងប្រទេស
ហ្វ៉ាងឡង់ ក្នុងឆ្នាំ ១៩៩៦ ។ ភាពសំរេចបាននៃសេវាកម្មអ៊ីនធើណេតអាចឈានទៅដល់ទូរសព្ទ័ចលត័
ដែលមានដែនកំណត់ រហូតដល់តំលៃធ្លាក់ចុះ ពីគំរូ
ស្តង់ដារនិងអ្នកផ្ដល់បណ្ដាញចាប់ផ្ដើម ដើម្បីអភិវឌ្ឍន៍ ប្រពន្ធនិងសេវាកម្មអោយដំណើរការទៅយ៉ាងស្រួលលើប្រពន្ធទូរសព្ទ័
។ អែន ធី ធី ដូខូម៉ូក្នុងប្រទេសជប៉ុន បានបង្កើតសេវាកម្មអ៊ីណធើណេតចលត័លើកដំបូង ,អាយ ម៉ូត ,ក្នុងឆ្នាំ១៩៩៩ហើយនេះត្រូវបានគេចាត់ទុកជា កំនើតនៃសេវាកម្មអ៊ីនធើណេតចលត័
។ក្នុងឆ្នាំ២០០១ ប្រពន្ធអ៊ី ម៉ែល ទូរសព្ទ័ចលត័ដោយការស្រាវជ្រាវក្នុងចលនាសំរាប់
ផលិតផល ប្លែកបឺរី របស់ពួកគេ ត្រូវបានបង្កើតឡើងនៅអាមេរិក។សេវាកម្មអ៊ីនតាមទូរសព្ទ័ជាច្រើនធ្វើការប្រើ វ៉ែប។ការលូតលាស់នៃសេវាកម្មទូរសព្ទ័ចលត័ជាអាទិភាពដំបូង នៅអាស៊ាននិងជប៉ុន,កូរ៉េខាងត្បូងនិងតៃវ៉ាន់ហើយឆាប់ៗនេះ នឹងស្វែងរកនូវប្រភពនៃការប្រើអ៊ីនធើណេតដោយទូរសព្ទ័។ការអភិវឌ្ឍន៍ប្រទេស ដូចជា ឥណ្ឌា,អាហ្វ្រិកខាងត្បូង,កេនយ៉ា,ភីលីពីន និងប៉ាគីស្ថាន ទាំងអស់រាយការណ៍ថា
ភាពចំបងនៃការប្រើអ៊ីនធើណេតតាមទូរសព្ទ័ចលត័ ច្រើនជាងតាមកុំព្យូទរ័ ។
Subscribe to:
Posts (Atom)