Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
រមណីយ​​​ដ្ឋាន​​​​ភ្នំ​​​ដា​ជា​​ប្រវត្តិសាស្រ្ត​​មួយ​​មាន​​កំរិត​​ចំណាស់​​ជាង​​គេ​​ក្នុង​​ចំនោម​​រមណីយដ្ឋាន​​ទេស​​ចរណ៏​​​​ ​ទាំង​​ព្រះរាជាណាចក្រកម្ពុជា​ ជា​ផែន​ទី​ចំណាស់​ចំបង​នៃ​នរគ​គោកធ្លក​ស្ថិត​នៅ​ ឃុំ​គោក​ធ្លក ​ស្រុក​អង្គរបូរី​​ ខេត្ត​តាកែវ​មាន​ចំងាយ​ ១០២​គ.ម​ ដោយ​ប្រើ​រយៈ​ពេល​ ៣​ ម៉ោង​ពី​រាជ​ធានី​ភ្នំពេញ​ដោយ​​កាត់​តាម​ស្រុក​សំរោង​ ស្រុក​ព្រៃកប្បាស​ និង​ ស្រុក​អង្គរបូរី​។​ ប៉ុន្តែ​បើ​យើង​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​មាន​ចំងាយ​ ២៤​ គ.ម​ ក្នុង​រដូវ​វស្សា​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ ដោយ​ជិះ​​​កាណូត ​ត្រូវ​ប្រើ​រយៈ​ពេល​ ២​ ម៉ោង​ ។​ ប្រា​​សាទ​ភ្នំ​ដា​ បាន​ស្ថាបនា​នៅ​លើ​កូន​ភ្នំ​តូច​មួយ​នៅ​សតវត្សទី​៦​ស្តេច​ស្ថាបនិក​ប្រហែល​ស្តេច​ចុង​សម័យ​នរគភ្នំ​ ព្រះនាម​រុទ្រ្ទវរ័ន្ម​តាម​ការ​បញ្ជាក់​របស់​លោកតា​ មីប្រីណូ​​ ប្រវត្តិវិទូ​ បារាំង​។​ប្រាសាទ​ភ្នំ​នេះ​ ធ្វើ​អំពី​ថ្ម​បាយក្រៀម​ ពុំ​មាន​កំផែង​ព័ន្ធ​ជុំវិញ​ទេ​ ហើយ​បែរ​មុខ​ទៅ​ទិស​ខាង​ជើង​ កំ​ពូល​ប្រាសាទ​ត្រូវ​បាក់​បែក​មួយ​ផ្នែកធំ​ វ័ន្ត​ដែល​រចនា​ជា​រឿង​ កូ​សមុទ្រ​ទឹកដោះ​ក៏​បាន​បាក់​បែក​ជាពីរ​ផ្នែក​មួយ​ទៀត​បង្ហាញ​ពី​ព្រះវិស្នុ​ កំពុង​ផ្ទុំ​នៅ​លើ​ត្រឹម​។​នៅ​ចង្កេះ​ភ្នំ​មាន​រូប​ ​សិប្បនិមិត្ត​ចំនួន​ ៥​ ដែល​បង្ហាញ​ពី​រចនា​បទ​ភ្នំដា​ ហើយ​រូង​មួយ​ក្នុង​ចំណោម​រូង​ទាំង​ប្រាំ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​ឈាបនដ្ឋាន​ក្នុង​ចន្លោះឆ្នាំ​ ១៩៧៥_១៩៧៩​ ។​នៅ​ប៉ែក​និរតី​នៃ​ប្រាសាទ​ភ្នំដា​ ចំងាយ​ប្រមាណ​ ៥០០ម​ មាន​ប្រាសាទ​មួយទៀត​ ដែល​ស្ថាបនា​អំពី​ថ្មភក់​ពីរ​ជាន់​ បែ​មុខ​ទៅ​ទិស​ខាង​ជើង​មាន​ទ្វារ​​មួយ​ និង​បង្អួច​ ៥​ តាម​រចនាបទ​បែប​ឥណ្ឌា​មានឈ្មោះ​ អាស្រមមហាឥសី​។​ ក្នុង​រយៈ​ពេល​កន្លង​មក​ដោយសារតែ​មូលហេតុ​ សង្គៀម​ជាង​ពីរ​ទសវត្ស​ ផ្លូវ​តភ្ជាប់​ទៅ​ស្រុកអង្គរបូរី​ ត្រូវ​បាន​ខូច​ខាត់ ​ស្ទើ​ទាំង​ស្រុង​បង្ករ​អោយ​លំបាក់​យ៉ាង​ច្រើន​ក្នុងការ​ ធ្វើ​ដំណើរ​ទៅ ​កាន់​រមណីយដ្ឋានភ្នំដា​ដោយ​តំបន់​មាន​ស្ថានភាព​លិច​ទឹក​ ។​ ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​គោល​បំណង​ស្វែងយល់​ ចង់​ចេះ​ ចង់ដឹង​អំពី​សក្តានុពល​ភាព​វប្បធម៌​​នាសម័យ​កោះគោកធ្លក​នោះ​ ភ្ញៀវទេសចរណ៏​ប្រវត្តិសាស្រ្ត​ជាតិ​ និង​អន្តរជាតិ​បាន​ពុះពា​រ​មិន​ខ្លាច​នឿយហត់​ចូល​ទៅ​ទស្សនា​យ៉ាង​ហូហែរ​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ អំពី​ស្នាដៃ​ដែល​ជា​កេរ៌​ដំនេលដ៏​ល្បីល្បាញ​ នៃ​បុព្វបុរស​ខ្មែរ​​យើង​ពី​ជំនាន់ដើម​។​ ក្រោយ​ឆ្នាំ​១៩៧៩​ អាជ្ញាធរ​ខេត្តតាកែវ​ បាន​កសាង​ផ្លូវ​ទឹក​មួយ​ឈ្មោះ​ ប្រលាយលេខ១៥​ចេញ​ពី​ទី​រួម​ខេត្ត​តាកែវ​ទៅ​កាន់​ស្រុកអង្គរបូរី​ ធ្វើ​ឲ្យ​មាន​លក្ខណៈ​ស្រួល​មួយ​កំរិត​ ។​ ប៉ុន្តែ​កំណាត់​ផ្លូវ​ពី​អង្គរបូរី​ទៅ​ភ្នំដា​ នៅ​តែ​ជួប​​ការ​លំបាក​ដដែល​ ហើយ​នៅ​រដូវ​ទឹក​ឡើង​តំបន់​នោះ​ក្លាយ​​​ទៅ​ជា​តំបន់​លិច​ទឹក​ លើក​លែង​តែ​ភ្នំដា​ និង​ភ្នំ​អង្គរបូរី​ ។​ ពេល​ដែល​លំបាក​ធ្វើ​ដំនើរ​ទៅ​កាន់​ភ្នំ​ដា​ជាង​​គេ​ គឺ​នៅ​ខែ​ស្ទើរ​ទឹក​ស្ទើរគោក​។​
ពាក្យ សិល្បៈ (សំស្រ្តឹត) រឺ សិប្បៈ (បាលី) សំដៅយកកាងារផ្សេងៗជំនាងហត្ថកម្មគ្រប់បែបយ៉ាងដែលមាន សិល្ប៏ ​ពោលគឺធ្វើអោយមនុស្សចាប់ចិត្ត ចាប់អារម្មណ៏ចង់មើល ចង់ឃើញ ចង់ស្តាប់។ សិល្បៈមានច្រើនប្រភេទណាស់ ដូចជាសិល្បៈរបាំ ចំរៀង ភ្លេង ល្ខោន កុន ចំលាក់ គំនូរ សំណង់ សូនរូប ។ល។ ដោយសិល្បៈមាននៃទូលំទូលាយហើយច្រើនប្រភេទបែបនេះ យើងពុំបាន លើកយកមកអធិប្បាយអោយបានសព្វគ្រុបទេយើងគ្រាន់តែលើកយកតែលក្ខណៈសំខាន់ៗ​ នៃសិល្បៈខ្មែរបូរាណខ្លះមកបង្ហាញប៉ុនណ្ណោះ។ ១.សញ្ញាណនៃស្ថាបត្យកម្ម ក.សម្ភារៈសំណង់និងវិវត្តន៏សំណង់ គេដឹងច្បាស់ថា សិល្បៈសំណង់ប្រាសាទបូរាណ​ខ្មែរតាំងពីសម័យហ្វូនណនមកម្ល៉េះហើយស្នាដៃសិល្បៈ​ នេះចេះតែវិវត្តន៏ហូរហែមករហូតដល់សម័យបាយ័ន។ដើម្បីសំរួលដល់ការសិក្សាគេនិយមចែក សិល្បៈជារ​ចនាបថ (ស្តាយ) ដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ឈ្មោះរចនាបថទាំងនោះដូចតទៅ៖ ១.រចនាបថភ្នំដា(ស.វ.ទី​ ១ដល់៦) ២.រចនាបថសំបូ(ពាក់កណ្តាលទី១នៃស.វ.ទី​ ៧) ៣.រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២នៃស.វ.ទី​ ៧) ៤.រចនាបថកំពង់ព្រះ(ស.វ.ទី​ ៨) ៥.រចនាបថគូលែន(ពាក់កណ្តាលទី១ស.វ.ទី​ ៩) ៦.រចនាបថព្រះគោ(១ភាគ៤ចុងក្ោយនៃស.វ.ទី​ ៩) ៧.រចនាបថបាខែង(ចុងស.វ.ទី​ ៩និងដើមស.វ.ទី១០) ៨.រចនាបថកោះកែ(១ភាគ៤ទី២នៃស.វ.ទី​ ១០) ៩.រចនាបថបន្ទាយស្រី(ពាក់កណ្តាលទី២នៃស.វ.ទី​ ១០) ១០.រចនាបថឃាំង(ចុងស.វ.ទី​ ១០នៃស.វ.ទី១១) ១១.រចនាបថបាពួន(ពាក់កណ្តាលទី២ស.វ.ទី​ ១១) ១២.រចនាបថអង្គរវត្ត(ពាក់កណ្តាលទី១នៃស.វ.ទី​ ១២) ១៣.រចនាបថបាយ័(ពាក់កណ្តាលទី២នៃស.វ.ទី​ ១២និងដើមស.វ.ទី១៣)
ប្រ​វត្តិ​នៃ​​អ៊ីន​ធឺ​ណេតបាន​ចាប់​ផ្ដើម​នៅ​ក្នុង​ទស្សវត្ស​ឆ្នាំ​១៩៥០​ និង​ឆ្នាំ​១៩៦០​ ជា​មួយ​និង​ការ​អភិវឌ្ឍន៍​ នៃកុំព្យូទ័រ​ ។ ការ​ចាប់​ផ្ដើម​នេះ​ជា​មួយ​ និង​ការ​​ទំនាក់ទំនង​មួយ​ទល់​នឹងមួយ​ រវាង កុំព្យូទ័រមួយទៅកុំព្យូទ័រមួយ​ , ហើយ​បាន​ពង្រីក​ ទៅ​ជាកា​រ​ភ្ជាប់​មួយ​ទៅមួយរវាង​ កុំព្យូទ័រហើយនិងប្រពន្ធ័ស្រាវជ្រាវបានយ៉ាងរហ័ស សំនុំបានបិទនូវបណ្ដាញដូចជា ARPANET Mark នៅឯ​ NPL ក្នុង ចក្រភពអង់គ្លេស​ CYCLADES,គុណូបបណ្ដាញ,ធីមណេត, និងតេលេណេត ត្រូវបាន​អភិវឌ្ឍ​នៅចុងទស្សវត្ស ឆ្នាំ ១៩៦០ និងដើមទស្សវត្ស ឆ្នាំ១៩៧០​ ការប្រើពិធីសារផ្សេងគ្នា។ ARPANET គឺវានៅដោយឡែកពីគ្នា ក្នុងការនាំទៅរក ការអភិវឌ្ឍន៍ នៃពិធីសារ សំរាប់បណ្ដាញ​អ៊ីនធើណេត ,ដែលបំបែកបណ្ដាញពហុគុណ អាច ចូលរួមទាំងអស់គ្នា ពីបណ្ដាញមួយទៅបណ្ដាញមួយ។ វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ ស្ទានហ្វត (Stanford) ឡានដឹកជញ្ជូនឯកសារ ជាវិធីសាស្ត្រលើកដំបូងបី។ ក្នុងឆ្នាំ១៩៨២សារ​របស់អ៊ីនធើណេត​ (TCP/IP)ត្រូវបានធ្វើអោយបមាណីយកម្ម ហើយនិង​ គំំនិតនៃ បណ្ដាញពិភព​លោក​ដ៏​ទូ​លាយ​​ នៃ ការដាក់ខ្សែប្រទាក់គ្នា របស់បណ្ដាញ​ TCP/IP ត្រូវបានស៊កបញ្ចូល​។ ការស៊កចូលទៅ ARPANET បានពង្រីកក្នុងឆ្នាំ ១៩៨១ នៅពេលមូលនិធិវិទ្យាសាស្ត្រជាតិ(NSF) បានអភិវឌ្ឍបណ្ដាញវិទ្យាសាស្ត្រកុំព្យូទ័រ (CSNET) ហើយចាប់ផ្ដើមក្នុង​ឆ្នាំ​១៩៨៦ក្នុងពេលដែល NSFNET បានតៀបចំស៊កទៅក្នុង ទីកុំព្យូទ័រធំ ក្នុងសហរដ្ឋអាមេរិច​ ពីការស្រាវជ្រាវនិងការរៀបចំការអប់រំ​​​។​អ្នក​ ផ្ដល់សេវាកម្មខាងជំនួញអ៊ីនធើណេត​ (អាយ អែស ភី អែស) បានបង្ហាញនៅក្នុងទស្សវត្សឆ្នាំ១៩៨០ និងទស្សវត្សឆ្នាំ ១៩៩០ ។ ARPANET បានដាក់អោយប្រើការនៅក្នុងឆ្នាំ១៩៩០ ។អ៊ីនធើណេតត្រូវបានគេយកវាធ្វើជាជំនួញក្នុងឆ្នា១៩៩៥ ពេល NSFNET ត្រូវ បានដាក់អោយប្រើការ,ការផ្លាស់ប្ដូរ​ ការកំនត់ចុងក្រោយ លើការប្រើបា្រស់អ៊ីនធើណេតសំរាប់ជាចរាចរណ៍ជំនួញ ។ មូស៊ីឡា ហ្វាយអឹហ្វក់ (Mozilla Firefox) និង អ៊ីនធើណេតអ៊ិចហ្លរឺរ (Internet Explorer) ជាគេហទំព័រ ដែលគេ និយមប្រើជាងគេ នៅលើពិភពលោកនេះ​ តាំងពីពាក់កណ្ដាលទស្សវត្ស ឆ្នាំ១៩៩០ អ៊ីនធើណេត មានការប៉ះទង្គិចយ៉ាងខ្លាំង ទៅលើវប្បធម៌និង ជំនួញ,រួមបញ្ចូលទាំងការ​កើតឡើង នៃការទំនាក់ទំនងយ៉ាងឆាប់រហ័ស តាមរយៈសារអេឡិចត្រូនិច​, សារឆាប់រហ័ស ,សំលេង តាមសារអ៊ីនធើណេត​ (វី អូ អែល ភី)​ "ទូរសព្ទ័",ទំនាក់ទំនងតាមរយៈវីឌីអូទៅវិញទៅមក​​ ,និងពិភព ធំទូលាយ នៃការទាក់ទង​ ជាមួយាការពិភាក្សា​ សមោសរដ្ឋ​, ប្លក់ ,បណ្ដាញទំនាក់ទំនង ,ហើយនិងការបើកទីកន្លែង សំរាប់ទីផ្សារ។ ការស្រាវជ្រាវ និងការអប់រំសហគមន៍ បន្ត ទៅរកការអភិវឌ្ឍន៍និង​ប្រើបណ្ដាញអោយរីកចំរើនទៅមុខ ដូចជាNSF គឺវាមានល្បឿនខ្ពស់ បណ្ដាញសេវាកម្មរឹងមាំ ​។​ចំនោមការកើនឡើង នៃទិន្នន័យ ត្រូវបានបញ្ជូនល្បឿនខ្ពស់ទៅៗលើបណ្ដាញសរសៃអុបទិក ​នៅកំរិតមួយជីហ្កាបៃក្នុងមួយវិនាទី ,១០ ជីហ្កាបៃ ក្នុងមួយវិនាទីឬ ក៏ច្រើនជាងនេះ ។អ៊ីនធើណេតនៅតែបន្តលូតលាស់ ,បន្តការលូតលាស់ធំជាងមុន នៃការទទួលពត៌មាន និង​ចំនេះដឹង មុខជំនួញ ,ការកំសាន្ត និងបណ្ដាញសង្គម។ វាត្រូវបាន​ ប៉ាន់ស្មានថា ក្នុងឆ្នាំ១៩៩៣ អ៊ីនធើណេត ប្រើតែ១% ប៉ុណ្ណោះនៃការស្រាវជា្រវ ពត៌មានឆ្លងតាមទូរគមនាគមន៍ទៅវិញទៅមក ,ដោយ២០០០​​​តួរលេខនេះបាន លួតប្រហែល ៥១% ហើយនិង ឆ្នាំ២០០៧ ជាង៩៧% ដែលការទំនាក់ទំនង គ្នាទៅវិញទៅមកការផ្ដល់ពត៌មាន តាមអ៊ីនធើណេត។
ការរៀបចំជាមុន
អ៊ីនធើណេតមានអ្នករៀបចំទុកជាមុន​ ដែលបានកំនត់ថ្ងៃខែ ក្នុងសត្សវត្សទី១៩ ,ជាពិសេស ប្រពន្ធ័ទូរលេខ ,មុនសត្សវត្សនេះទៅទៀតអ៊ីនធើណេតបានក្លាយជា ការប្រើប្រាស់មួយដ៏ធំទូលាយ ក្នុងពាក់កណ្ដាលឆ្នាំ ទស្សវត្សឆ្នាំ១៩៩០ ។គំនិតនៃ ការទំនាក់ទំនងទិន្នន័យ - ការបញ្ជូនទិន្នន័យរវាងពីរកន្លែងផ្សេងៗគ្នា,ភ្ជាប់តាមរយៈអសនីចុម្ពិត ជាមធ្យម ,ដូចជាវិទ្យុ ខ្សែអគ្គិសនីមួយ - ការបង្ហាញ កុំព្យូទ័រមុនកាលកំនត់។ ដូចជាប្រពន្ធ័ទំនាក់ទំនង ជា​តួរយ៉ាង​ការកំនត់ពីទំនាក់ទំនងមួយទៅមួយ រវាង ឧបាយ កលពីរចុងក្រោយ។ប្រពន្ធ័ទូរលេខ និង​ម៉ាស៊ីនទូរលេខអង្គុលីលេខ អាច ចាត់ទុកជា ការរៀបចំគំរោងទុកជាមុន នៃការ​ទំនាក់ទំនងដ៏ល្អនេះ។កុំព្យូទ័រ បានប្រើយ៉ាងឆាប់រហ័ស​ ក្នុងប្រពន្ធ័បច្ចេកវិទ្យា ក្នុងពេលដែលការទំនាក់ទំនងបានអនុញ្ញាតិ រវាង ការអនុវត្តន៍ចំនុចកណ្ដាលនៃក្រុម និង​ តំបន់ នៅខាងចុង​ ។ នៅពេលបច្ចេកវិទ្យា បានវិវត្តន៍ ,ប្រពន្ធ័ថ្មី បានបែងចែក អោយការទំនាក់ទំនង កាន់តែឆ្ងាយទៅៗ (សំរាប់ចុងម្ខាងទៀត) រឺក៏ ល្បឿនខ្ពស់ (សំរាប់បែងចែក​ប្រពន្ធ័អ៊ីនធើណេតតាមខ្សែ)ដែលវាមានសារសំខាន់សំរាប់ប្រពន្ធ័មែនហ្វែមកុំព្យូទ័រ ។ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ វាជា លទ្ធភាពការផ្លាស់ប្តូរ ទិន្នន័យ ( ដូចជា សំណុំរឿង​ច្រើន)រវាងកុំព្យូទ័រផ្សេងៗ ។ ទោះជាយ៉ាងណាក៏ដោយ ការទំនាក់ទំនងពីមួយទៅមួយ ត្រូវបានកំនត់,ពេលដែលវាមិនអនុញ្ញាតិ សំរាប់អោយយើង ទំនាក់ទំនងដោយផ្ទាល់ រវាងការរំលោភ បំពានទៅលើប្រពន្ធ័ផ្សេង, ការទាក់ទងជាការសំខាន់ណាស់។ បច្ចេកវិទ្យាចាត់ត្រូវបានចាត់ទុកជា ការទាក់ទងដែលជៀសមិនរូច វាសំខាន់សំរាប់ខាង​ យុទ្ធិសាស្ត្រសំរាប់ទាហានប្រើប្រាស់ផងដែរ,ពីព្រោះវាគ្មានការផ្លាស់ប្តូរគ្នាសំរាប់ការទំនាក់ទំនងក្នុងករណីវាយប្រហារ នៃក្រុមទាហាន។ ក្នុងខែកញ្ញា ឆ្នាំ១៩៦២ , ឡៃគ្លីដឺរ៍ និង វែលដិន ខ្លាក បានបោះពុម្ពផ្សាយ ក្រដាស ការទំនាក់ទំនងកុំព្យូទ័រ តាមអ៊ីនធើណេត វាជា ពិពណ៍នាជាលើកដំបូង នៃ បណ្ដាញទៅថ្ងៃ​អនាគត។
ក្នុង ខែតុលាឆ្នាំ១៩៦២ , ឡៃគ្លីដឺរ៍ ត្រូវបានជួលដោយ ចេក រូអ៊ីណា ជា នាយក នៃ ការិយាល័យ វិធីអភិវឌ្ឍន៍ ពត៌មានដែលកើតឡើងថ្មីៗ (អាយ ភី ធី អូ) ជាមួយនឹង​ ដាផា ,ជាមួយអាណត្តិ ដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមក ក្នុងផ្នែកការពារ ផ្នែកសំខាន់នៃកុំព្យូទរ័ នៅឯ ភ្នំឈី យីន​ នៅសហរដ្ឋ , ពហុកោណ , និង អែស អេ ស៊ី អេច ឃ្យូ ។ ដែលនោះគាត់បាន កំនត់ទ្រង់ទ្រាយ ក្រុមជាផ្លូវការមួយ ជាមួយ ដាផា ជា ការ​ស្រាវជ្រាវកុំព្យូទរ័ឆ្ងាយៗ ។គាត់បាន ចាប់ផ្ដើម ដោយការសរសេរ ពិពណ៌នា រៀបចំបណ្ដាញទៅ​ជា បុគ្គលិក អា ភី ធី អូ ,អ្នកដែលគាត់បានហៅថា"សមាជិកសាខា នៃ បណ្ដាញកុំព្យូទ័រ ផ្កាយ"។ពេលដែលផ្នែកមួយ នៃពត៌មាន អភិវឌ្ឍន៍​មុខងារការិយាល័យ ,បណ្ដាញបីដែលនៅនាយម្ខាងទៀត បានដាក់ៈមួយសំរាប់អភិវឌ្ឍន៍សារជីវកម្មក្នុង សាន់តាម៉ូនីកា,មួយសំរាប់គំរោងGenie នៅឯសកលវិទ្យាល័យ​កាលីហ្វញ៉ា ,ប៊ើកឃ្លីតលី​ហើយមួយទៀត សំរាប់គំរោងប្រពន្ធ័ចែកចាយ ដែលមានភាពត្រូវគ្នា នៅក្នុងរដ្ឋម៉ាសាឈូសេត នៃវិទ្យាស្ថាន បច្ចេកវិទ្យា(អែម អាយ ធី)។ឡៃគ្លីដឺរ៍ បានពិសោធន៍សំរាប់បណ្ដាញ​ដែលមានភាពជាក់ស្ដែង ឃើញច្បាស់នៃប្រភព មូលហេតុនេះ។
កុំព្យូទ័រនេះត្រូវបានប្រើប្រាស់ដោយ ស៊ើន ធីមប៊ើនែស្លី នៅស៊ើន ហើយក៏បានក្លាយជា ការប្រើប្រាស់លើកដំបូងនៅលើពិភពលោក "សំរាប់ស្ថាននីយ៍ទាំងបីនេះ ,ខ្ញុំបានកំនត់ជំហានបីផ្សេងៗគ្នា នៃការប្រើប្រាស់ទីបញ្ជាការ។ ដូច្នេះប្រសិនបើខ្ញុំនិយាយតាមអ៊ីនធើណេត ជាមួយអ្នកដទៃ ទៀត នៃឯ អែស ឌី ប៊ី និង ខ្ញុំចង់និយាយទៅនរណាម្នាក់ដែលខ្ញុំបានដឹង ថានៅ ប៊ើកគ្លីលី រឺក៏អែម អាយ ធី , ខ្ញុំត្រូវតែទទួលពី អែស ឌី ប៊ី ,ទៅនាយឆ្ងាយៗផ្សេងៗទៀតនិងទទួល ការជួបជាមួយពួកគេ​ ។​ខ្ញុំបាននិយាយ ,វា ជាការជាក់ស្ដែង នូវអ្វី ដែលបានធ្វើ( ប៉ុន្តែ ខ្ញុំមិនចង់ធ្វើវាទេ )​​ ប្រសិន បើអ្នកមានស្ថាននីយ៍បីទាំងនេះ ,នោះគួរតែជា ស្ថាននីយ៍ ដែល ជាកន្លែងដែលអ្នកចង់ទៅ កន្លែងដែលអ្នកធ្វើការទាក់ទងពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយ ។​
ប្រពន្ធ័ទូរសព្ទ័និងអ៊ីនធើណេត
ទូរសព្ទ័ចលត័លើកដំបូងដែលអាចភ្ជាប់អ៊ីនធើណេតបានគឺជាប្រភេទទូរសព្ទ័ ណូគារ៩០០០ ,​ដែលបានបង្កើតនៅក្នុងប្រទេស ហ្វ៉ាងឡង់ ក្នុង​ឆ្នាំ​ ១៩៩៦ ។​ ភាពសំរេចបាន​នៃ​សេវាកម្មអ៊ីនធើណេត​អាចឈានទៅដល់ទូរសព្ទ័ចលត័​ ដែលមានដែនកំណត់ រហូតដល់តំលៃ​ធ្លាក់ចុះ​ ពី​គំរូ ស្តង់ដារ​​និង​អ្នកផ្ដល់បណ្ដា​ញ​ចាប់ផ្ដើម ដើម្បីអភិវឌ្ឍន៍ ប្រពន្ធនិង​សេវាកម្ម​អោយដំណើរការទៅយ៉ាងស្រួល​លើប្រពន្ធទូរសព្ទ័ ។ អែន​ ធី ធី ដូខូម៉ូក្នុងប្រទេសជប៉ុន បានបង្កើតសេវាកម្មអ៊ីណធើណេត​ចលត័លើកដំបូង ,អាយ ម៉ូត​​ ,ក្នុងឆ្នាំ១៩៩៩​ហើយនេះត្រូវបានគេចាត់ទុកជា កំនើត​នៃសេវាកម្មអ៊ីនធើណេតចលត័ ។ក្នុងឆ្នាំ២០០១ ប្រពន្ធអ៊ី ម៉ែល ទូរសព្ទ័ចលត័ដោយការស្រាវជ្រាវក្នុងចលនាសំរាប់ ផលិតផល​ ប្លែកបឺរី របស់ពួកគេ​ ត្រូវបានបង្កើតឡើងនៅអាមេរិក។សេវាកម្មអ៊ីនតាមទូរសព្ទ័ជាច្រើនធ្វើការប្រើ​​ វ៉ែប។ការលូតលាស់នៃសេវាកម្មទូរសព្ទ័ចលត័​ជាអាទិភាពដំបូង នៅអាស៊ាននិង​ជប៉ុន​,​កូរ៉េខាងត្បូង​និង​តៃវ៉ាន់ហើយឆាប់ៗនេះ នឹងស្វែងរក​​នូវប្រភពនៃការប្រើអ៊ីនធើណេត​ដោយទូរសព្ទ័​។ការអភិវឌ្ឍន៍ប្រទេស​ ដូចជា ឥណ្ឌា,​អាហ្វ្រិកខាងត្បូង​,កេនយ៉ា,​ភីលីពីន​​ និង​ប៉ាគីស្ថាន​ ទាំងអស់រាយការណ៍ថា ភាពចំបងនៃការប្រើអ៊ីនធើណេតតាមទូរសព្ទ័ចលត័ ច្រើនជាង​តាមកុំព្យូទរ័ ។


ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា
ការ​សិក្សា
ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា François Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង សាសលូឡូបា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)
នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថ​ពាស​ដែក​នៅ​សូមៀរ (Saumur) ប្រទេស​បារាំង
ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​១
នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១។បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥ ។
ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​២
ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃ​ទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅថ្ងៃទី​០៧​ ខែ តុលា​ ឆ្នាំ ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ
ព្រះរាជ​បូជនីយកិច្ច
ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះអង្គ​មាន​មហាជោគជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់ដ៍ សង​មក​ព្រះរាជអាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង
ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំងបញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជអាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។
ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ។
នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជអាណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា "​ព្រះ​មហាវីរបុរស​ជាតិ - ព្រះ​បិតា​ឯករាជ្យ​ជាតិ​"
ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុងខែកុម្ភៈ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖

យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុំមុយនីសទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរសម្រាប់ប្រទេសជាតិ។ ចំណែកពួកកុំមុយនីស គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ...
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរនៃរាជាណាចក្រកម្ពុជា។
រដ្ឋ​ប្រហារ
នៅថ្ងៃទី​ ១៨ មីនា ១៩៧០ ព្រះអង្គត្រុវសេនាប្រមុខ លន់​ ណុលធ្វើរដ្ឋប្រហារតំលាក់ព្រះអង្គចេញពីតំណែង​ ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក
ការសោយទីវង្គត
ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវរបិតាឯករាជជាតិ ទ្រង់បានសោយព្រះទីង្គតនៅថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ​ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសពរបស់ទ្រង់ត្រូវបានដង្ហែរពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី ១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែរព្រះបរមសពពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ មក ព្រះបរមរាជវាំង​កាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅ​ជាង ១ ២០០ ០០០ (មួយលាន​ពីរសែន) នាក់មកចាំដង្ហែរដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់នឹងដំកល់នៅព្រះបរមរាជវាំងយ៉ាងតិច ៣ ខែ។
អព្ភូតហេតុ
នៅយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១២ ប្រជាពលរដ្ឋ និង អ្នកសារពត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភក្ដរបស់ ព្រះអតីតព្រះបាទនរោត្ដម សីហនុ នៅក្នុងព្រះច័ន្ទ។