ពាក្យ សិល្បៈ (សំស្រ្តឹត) រឺ សិប្បៈ (បាលី)
សំដៅយកកាងារផ្សេងៗជំនាងហត្ថកម្មគ្រប់បែបយ៉ាងដែលមាន សិល្ប៏
ពោលគឺធ្វើអោយមនុស្សចាប់ចិត្ត ចាប់អារម្មណ៏ចង់មើល ចង់ឃើញ ចង់ស្តាប់។
សិល្បៈមានច្រើនប្រភេទណាស់ ដូចជាសិល្បៈរបាំ ចំរៀង ភ្លេង ល្ខោន កុន ចំលាក់
គំនូរ សំណង់ សូនរូប ។ល។ ដោយសិល្បៈមាននៃទូលំទូលាយហើយច្រើនប្រភេទបែបនេះ
យើងពុំបាន
លើកយកមកអធិប្បាយអោយបានសព្វគ្រុបទេយើងគ្រាន់តែលើកយកតែលក្ខណៈសំខាន់ៗ
នៃសិល្បៈខ្មែរបូរាណខ្លះមកបង្ហាញប៉ុនណ្ណោះ។ ១.សញ្ញាណនៃស្ថាបត្យកម្ម ក.សម្ភារៈសំណង់និងវិវត្តន៏សំណង់
គេដឹងច្បាស់ថា
សិល្បៈសំណង់ប្រាសាទបូរាណខ្មែរតាំងពីសម័យហ្វូនណនមកម្ល៉េះហើយស្នាដៃសិល្បៈ
នេះចេះតែវិវត្តន៏ហូរហែមករហូតដល់សម័យបាយ័ន។ដើម្បីសំរួលដល់ការសិក្សាគេនិយមចែក
សិល្បៈជារចនាបថ (ស្តាយ)
ដោយយកឈ្មោះប្រាសាទសំខាន់ៗមកដាក់ឈ្មោះរចនាបថទាំងនោះដូចតទៅ៖ ១.រចនាបថភ្នំដា(ស.វ.ទី ១ដល់៦) ២.រចនាបថសំបូ(ពាក់កណ្តាលទី១នៃស.វ.ទី ៧) ៣.រចនាបថព្រៃក្មេង(ពាក់កណ្តាលទី២នៃស.វ.ទី ៧) ៤.រចនាបថកំពង់ព្រះ(ស.វ.ទី ៨) ៥.រចនាបថគូលែន(ពាក់កណ្តាលទី១ស.វ.ទី ៩) ៦.រចនាបថព្រះគោ(១ភាគ៤ចុងក្ោយនៃស.វ.ទី ៩) ៧.រចនាបថបាខែង(ចុងស.វ.ទី ៩និងដើមស.វ.ទី១០) ៨.រចនាបថកោះកែ(១ភាគ៤ទី២នៃស.វ.ទី ១០) ៩.រចនាបថបន្ទាយស្រី(ពាក់កណ្តាលទី២នៃស.វ.ទី ១០) ១០.រចនាបថឃាំង(ចុងស.វ.ទី ១០នៃស.វ.ទី១១) ១១.រចនាបថបាពួន(ពាក់កណ្តាលទី២ស.វ.ទី ១១) ១២.រចនាបថអង្គរវត្ត(ពាក់កណ្តាលទី១នៃស.វ.ទី ១២) ១៣.រចនាបថបាយ័(ពាក់កណ្តាលទី២នៃស.វ.ទី ១២និងដើមស.វ.ទី១៣)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment