ភ្នំជីសូរ គឺជាកន្លែងប្រវតិ្តសាស្រ្តមួយដែលស្ថិតក្នុងភូមិស្លាឃុំរវៀងស្រុកសំរោងខេត្តតាកែវ ដែលមានចំងាយប្រហែល ៦២ គីឡូម៉ែតខាងត្បូងរាជធានីភ្នំពេញ ឬ ២៧ គីឡូម៉ែតខាងជើងទីរួមខេត្តតាកែវ។ ដើម្បីទៅដល់ទីនោះ បើយើងមកពីភ្នំពេញ ត្រូវមកតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ។ បត់ស្តាំត្រង់ផ្លាកសញ្ញា និង កាត់តាមផ្លូវលំដែលមានដីហុយ៥ គីឡូម៉ែត។ ភ្នំជីសូរ គឺមានកំពស់១៣០ម៉ែត។
ប្រាសាទភ្នំជីសូរគឺត្រូបានកសាងមុនសតវត្សទី១១ដោយព្រះបាទសូរ្យវរ្មន័ទី២ (១០០២ -
១០៥០)វាមានបណ្តោយ៦០ម៉ែត និងទទឹង៥០ម៉ែត ។ប្រាសាទត្រូវបានហ៊ុមពទ្ធ័ដោយថែវ
២។ថែវទី១មានប្រវែង៦០ម៉ែត និង ថែវទី២តូចជាងពាក់កណ្ដាលដែលមានកន្លែងសក្ការ:ដ៏
សំខាន់ ជាមួយទ្វារពីរ និង រូបចំលាក់ឈើ។ មានធ្នឹមនិងសសរដ៏ស្រស់ស្អាត់។
វត្តភ្នំជីសូរត្រូវបានកសាងនៅឆ្នាំ១៩១៧ ហើយបានបំផ្លាញដោយសង្គ្រាមទសវត្សឆ្នាំ
១៩៧០ និងកសាងឡើងវិញនៅឆ្នាំ១៩៧៨ ។ ពីមុនវាគឺជាទួលដែលគេហៅថាសាលា
ធម្មសភា កុដិ និងជាកន្លែងសក្ការ:បូជាមួយ។ មានស្រះទឹកមួយកាលពីបុរាណដែលបាន
បង្កើតនូវភាពអរូបី។
ជាធម្មតាប្រជាជនច្រើនឡើងតាមទិសខាងលិចនៃភ្នំដែលមានកាំជណ្តើរ៣៩០កាំ និងខាង
ត្បូងមាន៤០៨កាំ ហើយក៏មានផ្លូវដែលអាចអោយឡាន ម៉ូតូធ្វើដំណើរទៅដដល់លើភ្នំផង
ដែរ ដើម្បីដឹកសម្ភារ:មូយចំនួនយកទៅលើភ្នំ។ នៅភាគខាងកើតភ្នំក៏មានជណ្ដើរមួយដែរ
គឺជណ្ដើរនេះធ្វើអំពីថ្មបាយក្រៀមដែលមានលក្ខណ:ចាស់ណាស់ទៅហើយ និង ចោតទៀត
ផង។ បើយើងឡើងដល់កំពូលភ្នំ យើងនឹងឃើញបឹងបួននៅជុំវិញភ្នំ។ ចំនែកឯទីធ្លាលើភ្នំ
វិញគឺមានទីធ្លាធំទូលាយ មានកន្លែងសម្រាប់សម្ដែងសិល្ប: មានប្រាសាទដ៏ស្រស់ស្អាត
នៅប៉ែកឦសាននៃភ្នំ ឯខាងត្បូងវិញគឺមានល្អាងមួយដែលគេអោយឈ្មោះថា
ល្អាងចន្ទ័វិមាន។ នៅពេលមានពិធីបុណ្យប្រពៃណីជាតិ ឬ បុណ្យផ្សេងៗតែងតែមានប្រជា
ជនទៅលេងកម្សាន្តទីនោះយ៉ាងច្រើនកុះករ និង នៅចុងសប្ដាហ៍ថ្ងៃសៅរ៍ អាទិត្យ ក៏មានអ្នក
ទេសចរណ៍មកពីភ្នំពេញ ឬខេត្តផ្សេងៗមកកម្សាន្តផងដែរ។ នៅតាមផ្លូវចូលនៃជើងភ្នំខាង
ត្បូង និង ខាងលិចមានលក់់ម្ហូបអាហារ ផ្លែឈើ នំចំណីជាច្រើនប្រភេទ
0 comments:
Post a Comment