ស្រុកព្រៃកប្បាស គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ១០ របស់ខេត្តតាកែវ។ ស្រុកព្រៃកប្បាសស្ថិត
នៅប៉ែកឦសាននៃទីរួមខេត្តតាកែវ ហើយមានព្រំប្រទល់ខាងត្បូងជាប់ស្រុកអង្គរបុរី ខាងលិចជាប់
ស្រុកសំរោង ខាងជើងជាប់ស្រុកបាទី និងខាងកើតជាប់ស្រុកកោះធំនៃខេត្តកណ្ដាល។ ស្រុកព្រៃកប្បាសមានឃុំចំនួន ១១មានដូចជា ឃុំព្រៃកប្បាស ឃុំព្រៃល្វា ឃុំព្រៃផ្ដៅ ឃុំកំពែង ឃុំចំប៉ា ឃុំតាំងយ៉ាប ឃុំចារ ឃុំស្នោ ឃុំកំពង់រាប ឃុំបានកាម ឃុំពោរំចាក។ ក្នុងស្រុកនេះមានសាលារៀន វត្តអារាម និងផ្សារជាច្រើន និងមានមនុស្សម្នារស់នៅច្រើន អ្នកខ្លះគឺជាអ្នកចំនូលស្រុកមករស់នៅក្នុង
ស្រុកនេះ។ កាលពីដើមស្រុកអង្គរបុរី គឺជាផ្ទៃដីរបស់ស្រុកព្រៃកប្បសតែដោយសារតែធំពេក ទើបគេកាត់ជាពីរស្រុក។ ស្រុកព្រៃកប្បាសមានដីស្រែរាប់សិបហិចតាលាតសន្ធឹង ទាំងស្រែប្រាំង និង វស្សា។ នៅរដូវទឹកតំឡើង ទឹកបានឡើងលិចដីស្រែប្រាំងដែលបាននាំមកដីល្បប់ដែលមានជីជាតិសម្រាប់ធ្វើស្រែនៅរដូវទឹកសំរក។
0 comments:
Post a Comment