Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
យោងតាមគេហទំព័រសិង្ហបុរី ” Channel News Asia” ចុះផ្សាយនៅរាត្រីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២ថា សហរដ្ឋអាមេរិក នឹងស្វែងរកការបន្ធូរបន្ថយភាពតានតឹង ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ហើយការស្វែងរកដំណោះស្រាយនេះនឹងលើកឡើង នៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំនៅសបា្ដហ៍ក្រោយ នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់អាស៊ាន ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានថ្នាក់រដ្ឋមន្ដ្រីការបរទេស នឹងមានការអញ្ជើញចូលរួមពីមន្ដ្រីជាន់ខ្ពស់ចិន ពិសេសលោកស្រី ហ៊ុលឡារី គ្លីនតុន រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក នឹងដាក់បញ្ចូលបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ក្នុងរបៀបវារៈ នៃកិច្ចប្រជុំ នេះផងដែរ ។
ជុំវិញជម្លោះសមុទ្រចិនខាងត្បូង ត្រូវបានគេមើលឃើញថា ជាបញ្ហាលើដែនទឹករវាងប្រទេស ចិន និង ហ្វីលីពីន ហើយជម្លោះនេះក៏មានទាក់ទិននឹងវៀតណាម ផងដែរ ។
ការកកើតនូវជម្លោះដែនទឹកនេះ ជាការមើលឃើញនូវប្រយោជន៍លើប្រភពធនធានធម្មជាតិសម្បូរបែបនៅក្នុងតំបន់ជម្លោះ រៀងៗខ្លួននៅក្នុងដែនសមុទ្រចិនខាងត្បូងនេះ ។
តែទោះជាជម្លោះនេះ មិនត្រូវបានប្រើអំពើហឹង្សដោយចុងអាវុធ ឬប្រឈមមុខដាក់គ្នាក៏ដោយ ក្រុមអ្នកវិភាគមួយចំនួនយល់ឃើញថា ការលូកដៃចូលអន្ដរាគមន៍របស់បណ្ដាប្រទេសមហាអំណាច ពិសេស សហរដ្ឋអាមេរិក អាចនឹងត្រូវដោះស្រាយចេញតាមរយៈការផ្សះផ្សាគ្នា តែលទ្ធផលដែលសហរដ្ឋអាមេរិករំពឹងនឹងរកបាន និងលើកឡើងនៅក្នុងកិច្ចប្រជុំនៅកម្ពុជា៕








ព័ត៌មានពីៈ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

0 comments: