Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ
មានបុរសពីរនាក់ជាឪពុក និង​ កូន គាត់ទាំងពីរនាក់ជាអ្នកដាំពោត។ ថ្ងៃមួយក្រោយពេលដែលពួកគាត់លក់ផ្លែពោតបានលុយ គាត់នាំគា្នទៅកម្សាន្តឯក្រុងភ្នំពេញដើម្បីឲ្យបានសប្បាយម្តង។ ពេលដែលគាត់ទៅដល់ភ្នំពេញ ឪពុក និង កូនបាននាំគ្នាចូលសណ្ឋាគារ សុទ្ធតែលំដាប់ផ្កាយប្រាំ។ នៅក្នុង​ហាងនោះមានម្ហូបអាហារឆ្ងាញ់ៗ ទាំងម្ហូបខ្មែរ និង អន្តរជាតិ។ អ្នកបម្រើបានមកសួរគាត់ថា តើលោកត្រូវការ menu ខ្មែរ ឬ អង់គ្លេស់។ គាត់គិតថា ចូលហាងហើយធ្វើឲ្យឡូយម្តង គាត់ប្រាប់ថា យកអង់អង់គ្លេស(ប៉ុន្តែគាត់មិនចេះអានទេ)។​ គាត់ Tick យកម្ហូបមួយ
ពេលដែលអ្នកបម្រើយកមកប៉ះចំ ពោតដុសកំបោរ គាត់នឹកហួសចិត្ត ប៉ុន្តែមិនហ៊ាននិយាយ ទ្រាំហូបដល់អស់។  នៅពេលគាត់ឃើញជនបរទេស ហូបសាច់មាន់ស្ងោរអស់ហើយ​ ហើយគេនិយាយថា The same ពេលនោះអ្នកបម្រើក៏យកមាន់ស្ងោរមកម្ដងទៀត។​ ពេលនោះ ឪ និង កូន ក៏និយាយថា Again ដូចជនបរទេសដែរ ក្រែងបានមាន់ស្ងោរដូចគេ ពេលនោះអ្នកបម្រើយកពោតដុសកំបោរមកដដែល។​ ទាំងពីរអ្នក ឪ និង កូន ហួសចិត្តទ្រាំហូបដល់អស់ មិនហ៊ាននិយាយអ្វីឡើយ។ ពេលគាត់ឃើញជនបរទេសហូបសាច់អាំង ហើយគេនិយាយថា Again អ្នកបម្រើក៏យកសាច់មកទៀត។​ ពេលនោះ ឪ​ និង កូន ក៏និយាយថា Again អ្នកបម្រើក៏យកពោតដុសកំបោរមកម្ដងទៀត។ លើកនេះ គាត់ត្រូវហូបពោតដុសកំបោរបីដង។


0 comments: