Read more: http://freebloggingtricks.com/5-fade-inout-page-loading-effect-blogger-posts/#ixzz2mUWXSomJ


ពោតគឺជាអាហារដែលអាចងាយរកបំផុតនៅប្រទេសកម្ពុជា។ ប្រិយមិត្តអ្នកអានមានដឹងទេថា ពោតមាន  សារៈសំខាន់យ៉ាងណាចំពោះរាងកាយយើង? ពោតអាចជួយការពារបេះដូងនៅ ពេលដែលយើងទទួលទានវាជារាងរាល់ថ្ងៃ ព្រោះវាជួយធ្វើអោយកូលេសស្តេរ៉ូលនៅក្នុងរាងកាយយើងចុះនៅកំរិតទាប។​បើលោកអ្នកទទួលទានពីរផ្លែជារៀងរាល់ថ្ងៃគឺវាបានផ្តល់នូវជាតិសរសៃ១៨.៤ ភាគ
រយ ផ្លែពោតមានគុណប្រយោជន៍យ៉ាងខ្លាំងពីព្រោះវាមានជាតិសរសៃ។
ប្រសិនប្រិយមិត្តប្រើពោតសំរាប់ព្យាបាលតាមបែបធម្មជាតិ។​ពោតក្រៅពីជួយការពារបេះដូងគឺវាជួយដល់តំរង់នោមផងដែរ ប្រសិនបើលោកអ្នកទទួលទានពោតជារាងរាល់ថ្ងៃ។ ប្រសិនបើលោកអ្នកមានបញ្ហាក្រលៀនសូមចិតចំអិនពោតបួនស្លាប់ព្រាជាមួយនិងទឹកមួយពែងរយៈពេល២០នាទី រួចហើច្រោះទឹកចេញ ហើយទុកអោយស្ងួតហើយទទួលទានកន្លះពែងរៀងរាល់៤ម៉ោងម្តងលោកអ្នកនិងបានធូរស្រាល។ បើដឹងថាពោតមានប្រយោជន៍យ៉ាងច្រើនដូច្នេះកុំភ្លេចទទួលទានពោតជារៀងរាល់ថ្ងៃទៅ។

0 comments: