ទឹកដោះគោជួយធ្វើឲ្យឆ្អឹងរឹងមាំ និង មានសុខភាពល្អ ហើយផ្ដល់នូវវិតាមីន និង ប្រូតេអ៊ីនសម្រាប់រាងកាយរបស់យើង។ បើយោងតាមការសិក្សាមួយបានអះអាងថា ទឹកដោះគោជួយធ្វើឲ្យយើងចងចាំបានល្អ ប្រសិនយើងទទួលទានវាបានទៀងទាត់។ នេះជាការរកឃើញរបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ University of Maine សហរដ្ឋអាមេរិច បន្ទាប់ពីធ្វើការសិក្សាយ៉ាងលំអិតលើរបបអាហារមនុស្សប្រុសស្រីប្រមាណ ៩៧២ នាក់។ មនុស្សពេញវ័យដែលប្រើប្រាស់ផលិតផលឋទឹកដោះគោយ៉ាងតិច ៥ ទៅ ៦
ដងក្នុងមួយសប្ដាហ៍ ការចងចាំរបស់ពួកគេប្រសើរជាងអ្នកដែលកម្រ ឬ មិនដែលទទួលទាន
សោះ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ទឹកដោះគោសំបូរដោយម៉ាញ៉េស្យូមដែលជួយទប់
ស្កាត់ការភ្លេចភ្លាំង លើសពីនេះវាប្រហែលជាអាចជួយការពារទប់ស្កាត់ជម្ងឺបេះដូង និង
ការឡើងឈាម។ ប៉ុន្តែត្រង់ចំនុចនេះមានអ្នកជំនាញមួយចំនួនបានអះអាងផ្ទុយពីគ្នាស្រលះ។
ទោះយ៉ាងណាក្ដីអំណះអំណាងក្នុងព្រឹត្តិបត្រ័ International Dairy Journal ថាទឹកដោះគោមាន
អត្ថប្រយោជន៍ដល់ខួរក្បាលពិតមែន។
0 comments:
Post a Comment